ក្រុមហ៊ុន លី ហួរ អិុនសួរេន ម.ក ត្រូវបានសម្ពោធបើកឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃច័ន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ពិធីសម្ពោធនេះ មានការចូលរួមជាភ្ញៀវកិតិ្តយសពីសំណាក់ ឯកឧត្តម លោកជំទាវ ឧកញ៉ា ជាមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ព្រមទាំង លោក លោកស្រី ជាប្រធានក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ក្រុមហ៊ុន លី ហួរ អិុនសួរេន ម.ក ជាសមាជិកថ្មីនៃក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានបង្កើតឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិច្បាប់នៃប្រទេសកម្ពុជា ដោយបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម និងបានទទួលអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីផ្តល់សេវាធានារ៉ាប់រងទូទៅជូនអតិថិជននៅក្នុងប្រទេសកម្ពុជា។
Related posts