ប្រវត្តិក្រុមហ៊ុន លី ហួរ គ្រុប

ឆ្នាំ១៩៨៦ អាជីវកម្មប្តូរប្រាក់  ជាអាជីវកម្មដំបូងគេបំផុតរបស់ក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានចាប់
ផ្តើមបង្កើតឡើងដោយឧកញ៉ា លី  ហួរ     និងឧកញ៉ា ស៊ាង  លីម     ដើម្បីផ្តល់សេវាប្តូរប្រាក់ជូន
អតិថិជនទូទៅ        ​  ដោយមានតូបប្រតិបត្តិការដ៏តូចមួយនៅរាជធានីភ្នំពេញ    ប្រទេសកម្ពុជា។
ការគ្រប់គ្រងអាជីវកម្មដំបូងមានលក្ខណៈគ្រួសារ       ដោយសមាជិកគ្រួសារជាអ្នកទទួលខុសត្រូវ
ផ្ទាល់ក្នុងការចាត់ចែងគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ។ ដោយប្រកាន់ខ្ជាប់ជានិច្ចនូវតម្លៃរួមដែលបាន
កំណត់ចាប់តាំងពីការបង្កើតក្រុមហ៊ុនអាជីវកម្មប្តូរប្រាក់នេះ     បានទទួលនូវការគាំទ្រយ៉ាងច្រើនពី
សាធារណជន។ ស្របពេលប្រទេសជាតិមានស្ថិរភាពនយោបាយល្អនិងសេដ្ឋកិច្ចកើនឡើងខ្ពស់ពី
មួយឆ្នាំទៅមួយឆ្នាំ    ព្រមទាំងមានការគាំទ្រយ៉ាងខ្លាំងក្លាពីគ្រប់ភាគីពាក់ព័ន្ធ  ឧកញ៉ា លី ហួរ បាន
បង្កើតក្រុមហ៊ុនផ្សេងៗទៀតជាបន្តបន្ទាប់  ដែលមានប្រភេទអាជីវកម្មខុសគ្នាតែមានទំនាក់ទំនងគ្នា
នៅកម្ពុជា។
បច្ចុប្បន្ន ក្រុមហ៊ុន  លី  ហួរ  គ្រុប     ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធំមួយដែលមានប្រតិបត្តិការ
អាជីវកម្មច្រើនប្រភេទក្នុងពហុវិស័យ  ព្រមទាំងមានកេរ្តិ៍ឈ្មោះល្អចំពោះប្រតិបត្តិការដោយ  សុចរិត
និងស្មោះត្រង់។  គ្រុបមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ  ប្រទេសកម្ពុជា។      គិតត្រឹម
ថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០១៧ គ្រុបមានក្រុមហ៊ុនជាសមាជិកចំនួន៨ដូចខាងក្រោម៖

១.​ លី ហួរ អ៊ិចឆេង ឯ.ក
២. លី ហួរ ផនសប ខូអិលធីឌី
៣. បុរីវិមានភ្នំពេញ
៤. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី
៥. ទេពី អាក្រូ អ៊ីនវេសមិន ខូអិលធីឌី
៦. លី ហួរ លីស៊ីង​ ភីអិលស៊ី
៧. លី ហួរ ផេប្រ៉ូ ភីអិលស៊ី
៨. លី ហួរ អ៊ិនសួរេន ម.ក

Leave Comment

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>

clear formSubmit