អំពី​ក្រុមហ៊ុន

ក្រុមហ៊ុន លី ហួរ អ៊ិចឆេង ឯ.ក ជាក្រុមហ៊ុនដំបូងគេដែលជាសមាជិកនៃក្រុមហ៊ុន លី ហួរ គ្រុប     ត្រូវបានបង្កើតឡើងត្រឹមត្រូវ
ស្របតាមបទប្បញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយឧកញ៉ា លី ហួរ និងឧកញ៉ា ស៊ាង លីម ជាសហភាគទុនិក ចាប់តាំង
ពីឆ្នាំ១៩៨៦ មានដើមទុនជាមាសចំនួនពីរជី អាជីវកម្មប្តូរប្រាក់​ ចាប់ផ្តើមធ្វើប្រតិបត្តិការតាមរយៈតូបដ៏តូចមួយស្ថិតនៅចន្លោះផ្សារ
ធំថ្មី ផ្សារអូឫស្សី និង ផ្សារអូឡាំពិក ។ ដំបូងឡើយ អាជីវកម្មប្តូរប្រាក់នេះបានធ្វើប្រតិបត្តិការជាទ្រង់ទ្រាយតូច    និងជាលក្ខណៈ
គ្រួសារ ដោយសមាជិកគ្រួសារទាំងអស់ជាអ្នកទទួលខុសត្រូវផ្ទាល់ ក្នុងការគ្រប់គ្រងនិងផ្តល់សេវាប្តូរប្រាក់ប្រចាំថ្ងៃជូនអតិថិជន។
បន្ទាប់ពីបានប្រតិបត្តិការអស់រយៈពេលជាង៣០ឆ្នាំ  ដោយប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ស្នូលរួមមាន ភាពស្មោះត្រង់ សុច
រិត តម្លាភាព គណនេយ្យភាព និងការចាត់ទុកអតិថិជនជាដៃគូអាជីវកម្មរយៈពេលវែង   អាជីវកម្មប្តូរប្រាក់បានទទួលនូវការគាំទ្រ
និងទំនុកចិត្តខ្ពស់ពីអតិថិជនទូទៅ ទាំងអតិថិជនក្នុងប្រទេស និងក្រៅប្រទេសផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុនបានក្លាយជាអ្នកនាំមុខ
ទីផ្សារប្តូរប្រាក់នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់សេវាជូនអតិថិជនជាង ២.៥០០ នាក់ក្នុងមួយថ្ងៃ។
ក្រុមហ៊ុនផ្តល់ជូនអតិថិជននូវសេវាកម្ម និងផលិតផលច្រើនប្រភេទប្រកបដោយទំនុកចិត្តខ្ពស់តាមរយៈបុគ្គលិកមានវិជ្ជាជីវៈ   និង
ក្រមសីលធម៌ត្រឹមត្រូវ។
– សេវាកម្មប្តូរប្រាក់ (មានរូបិយប័ណ្ណបរទេសជាង២០ប្រភេទ)
– សេវាកម្មបង់ពន្ធ
– សេវាកម្មបង់ទឹក បង់ភ្លើង
– សេវាកម្មផ្ទេរប្រាក់ តាមរយៈការសហការជាមួយក្រុមហ៊ុនលីហួរវេរលុយ
– សេវាកម្មដាក់ប្រាក់ ឬដកប្រាក់ពី Visa Card តាមរយៈការសហការជាមួយធនាគារក្រៅប្រទេស