អំពី​ក្រុមហ៊ុន

ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ២០១៧ ដោយបានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការអាជីវកម្ម
ធានារ៉ាប់រងទូទៅពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៧ ។
ក្រុមហ៊ុនមានដើមទុនចុះបញ្ជីសរុប ចំនួន ៧,៧លានដុល្លារអាមេរិក និងបានចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៩
ខែមករា ឆ្នាំ ២០១៨ ។
ក្រុមហ៊ុនផ្តល់សេវាជូនអតិថិជនដោយបុគ្គលិកមានចំណេះដឹងនិងបទពិសោធន៍លើវិស័យធានារ៉ាប់រងដូចខាងក្រោម៖
– សេវាធានារ៉ាប់រងប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់
– សេវាធានារ៉ាប់រងសមស្របទៅតាមតម្រូវការរបស់អតិថិជន
– ការប្រឹក្សាយោបល់លើវិស័យធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈ
– បុព្វលាភរ៉ាប់រងមានលក្ខណៈសមរម្យ និងភាពប្រកួតប្រជែងជាមួយដៃគូ
– សេវាដោះស្រាយសំណងឆាប់រហ័ស និងត្រឹមត្រូវទៅតាមគោលការណ៍កំណត់របស់ក្រុមហ៊ុន
– ប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិជ្ជាទំនើប ដើម្បីគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម

លី ហួរ អ៊ិនសួរេន ម.ក បានត្រៀមខ្លួនរួចជាស្រេចក្នុងការបម្រើអតិថិជនរបស់ខ្លួន ជាមួយនឹងគណៈគ្រប់គ្រង និងបុគ្គលិក មានចំណេះដឹង និងបទពិសោធន៍លើវិស័យធានារ៉ាប់រងទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងតំបន់អាស៊ី ។ ក្រុមហ៊ុន បានផ្តល់ជូននូវផលិតផលសេវាធានារ៉ាប់រងទូទៅ និងសេវាកម្មដែលត្រឹមត្រូវតាមច្បាប់ ដូចខាងក្រោម៖

ធានារ៉ាប់រងលើទ្រព្យសម្បត្តិ
  • ធានារ៉ាប់រងលើអគ្គីភ័យ
  • ធានារ៉ាប់រងហានិភ័យនៃទ្រព្យសម្បត្តិ
ធានារ៉ាប់រងផ្នែកវិស្វកម្ម
  • ធានារ៉ាប់រងការដ្ឋានសាងសង់
  • ធានារ៉ាប់រងការដំឡើងសម្ភារសំណង់
  • ធានារ៉ាប់រងគ្រឿងចក្រ និងគ្រឿងម៉ាស៊ីនក្នុងការដ្ឋានសាងសង់
  • ធានារ៉ាប់រងការខូចខាតគ្រឿងម៉ាស៊ីន
  • ធានារ៉ាប់រងឧបករណ៍អគ្គិសនី
ការធានារ៉ាប់រងលើយានយន្ត
  • ការធានារ៉ាប់រងលើយានយន្តឯកជន
  • ការធានារ៉ាប់រងលើយានយន្តអាជីវកម្ម
  • ការធានារ៉ាប់រងលើទោចក្រយានយន្ដ
ការធានារ៉ាប់រងលើអត្ថប្រយោជន៍និយោជិត
  • ធានារ៉ាប់រងសុខភាព
  • ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល
ធានារ៉ាប់រងផ្សេងៗទៀត
  • ធានារ៉ាប់រងការទទួលខុសត្រូវជាសាធារណៈ
  • ធានារ៉ាប់រងការទទួលខុសត្រូវភាគីតតិយជនទូទៅ
  • ធានារ៉ាប់រងការទទួលខុសត្រូវលើផលិតផល
  • ធានារ៉ាប់រងរូបិយវត្ថុ
  • ធានារ៉ាប់រងអំពើចោរកម្ម
  • ធានារ៉ាប់រងការក្លែងបន្លំរបស់និយោជិត
  • ធានារ៉ាប់រងគ្រោះថ្នាក់ចំពោះកម្មករនិយោជិត
  • ធានារ៉ាប់រងសំណងវិជ្ជាជីវៈ
  • ធានារ៉ាប់រងការដឹកជញ្ជូនទំនិញ

ក្រុមហ៊ុនធានារ៉ាប់រងបន្ត

កិច្ចសន្យាធានារ៉ាប់រងទាំងអស់ ដែលចេញដោយក្រុមហ៊ុនធានារ៉ាប់រង លី ហួរ អ៊ិនសួរេន ម.ក គឺត្រូវបានធានារ៉ាប់រងបន្តដោយ ក្រុមហ៊ុនធានារ៉ាប់រងបន្ត ដែលមានស្ថានភាពហិរញ្ញវត្ថុកម្រិត “A” ។ ក្រុមហ៊ុនធានារ៉ាប់រងបន្តរបស់យើង មានដូចខាងក្រោម៖

  • ក្រុមហ៊ុនធានារ៉ាប់រងបន្ត “កម្ពុជា រី”
  • ក្រុមហ៊ុន General Insurance Corporation of India Labuan Branch “GIC Re”

  • ក្រុមហ៊ុន Hannover Ruck SE, Malaysia

  • ក្រុមហ៊ុន Sava Reinsurance Company Limited, Slovenia

  • ក្រុមហ៊ុន Santam Limited, South Africa “On behalf of Munich Re”

  • ក្រុមហ៊ុន Asia Insurance Company Limited, Hong Kong

  • ក្រុមហ៊ុន National Reinsurance Corporation of the Philippines “NRCP”