ឧកញ៉ា ស៊ាង លីម នាយកប្រតិបត្តិ
ឧកញ៉ាកើតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៥៧ ក្នុងខេត្តកំពង់ចាមជាកន្លែងដែលឧកញ៉ាបាន
ចាប់ផ្តើមអាជីវកម្មដំបូង នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ រយៈពេលបួនឆ្នាំបន្ទាប់ពីឧកញ៉ា
បានរៀបអាពាហ៍ពិពាហ៍ជាមួយឧកញ៉ា លី ហួរ ឆ្នាំ១៩៧៦ ក្នុងរបប ប៉ុល ពត។
ឧកញ៉ា ស៊ាង លីម និងឧកញ៉ា លី ហួរ បានប្តូរលំនៅឋានពីខេត្តកំពង់ចាមមករស់
នៅរាជធានីភ្នំពេញដោយប្រកបមុខរបរលក់សំលៀកបំពាក់ និងក្រណាត់ដែលចូល
មកពីប្រទេសវៀតណាម។ ក្រោយមកអ្នកទាំងពីរបានប្តូរជំនួញពីលក់ក្រណាត់មក
ចាប់ផ្តើមអាជីវកម្មប្តូរប្រាក់និងលក់មាសក្នុងឆ្នាំ១៩៨៦។ ឧកញ៉ា ស៊ាង លីម មានបទ
ពិសោធន៍ទូលំទូលាយ ក្នុងការគ្រប់គ្រងអាជីវកម្មជាង៣០ឆ្នាំ ដែលមានតួនាទីជា
នាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ អ៊ិចឆេង។ ឧកញ៉ាបានដឹកនាំក្រុមការងារឆ្នើមក្នុងការ
បំពេញបេសកកម្ មបម្រើសេវាកម្មប្តូរប្រាក់ជូនអតិថិជនប្រកបដោយវិជ្ជាជីវៈតាមរយៈ
បណ្តាញការិយាល័យប្រតិបត្តិការចំនួន ១៤សាខា និងបានកសាងកេរ្តិ៍ឈ្មោះល្អ
សម្រាប់ក្រុមហ៊ុននៅក្នុងទីផ្សារកម្ពុជា។
លោកស្រី ទាង លាង,នាយិការងប្រតិបត្តិ
លោកស្រី ទាង លាង បានចូលរួមជាមួយក្រុមហ៊ុន លី ហួរ អ៊ិចឆេង នៅក្នុងខែកុម្ភៈឆ្នាំ
១៩៩៨ ជាប្រធានការិយាល័យទូទៅ។ តាមរយៈសមត្ថភាពភាពគួរអោយទុកចិត្តបាន
និងភាពជឿជាក់របស់គាត់ គាត់ត្រូវបានដំឡើងឋានៈជានាយិការងប្រតិបត្តិដោយ
ឧកញ៉ា លី ហួរ ម្ចាស់ក្រុមហ៊ុន លី ហួរ អ៊ិចឆេង តាំងពីពេលនោះមក។
លោកស្រី ទាង លាង ទទួលបានការសិក្សាអប់រំកម្រិតមធ្យមសិក្សាបឋមភូមិដែល
ហៅថាសញ្ញាបត្រឌីប្លូមនៅកម្ពុជា។
លោក ដួង ឈាងងី, ប្រធានផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ
លោក ឈាងងី បានចូលរួមជាមួយក្រុមហ៊ុន លី ហួរ អ៊ិចឆេង នៅក្នុងខែមករាឆ្នាំ
១៩៩៤ ជាគណនេយ្យករ និងត្រូវបានដំឡើងឋានៈជាប្រធានផ្នែកហិរញ្ញវត្ថុ និង
គណនេយ្យដោយឧកញ៉ា លី ហួរ ម្ចាស់ក្រុមហ៊ុន លី ហួរ អ៊ិចឆេង ចាប់តាំងពីពេល
នោះមក។លោក ដួង ឈាងងី ទទួលបានការសិក្សាអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ
ដែលហៅថាសញ្ញាបត្របាក់ឌុបនៅកម្ពុជា។
លោក លឹម ប៊ុនដារិទ្ធិ, ប្រធានផ្នែកទំនាក់ទំនងសាធារណៈ
លោក ប៊ុនដារិទ្ធិ បានចូលរួមជាមួយក្រុមហ៊ុន លី ហួរ អ៊ិចឆេង នៅក្នុងខែមករាឆ្នាំ
១៩៩៤ ជាមន្ត្រីរូបិយប័ណ្ណ។ តាមរយៈសមត្ថភាព ភាពគួរឱ្យទុកចិត្តបាន និងភាព
ជឿជាក់របស់គាត់ គាត់ត្រូវបានដំឡើងឋានៈជាប្រធានផ្នែកទំនាក់ទំនងសាធារណៈ
ដោយឧកញ៉ា លី ហួរ ម្ចាស់ក្រុមហ៊ុនលី ហួរ អ៊ិចឆេង តាំងពីពេលនោះមក។
លោក លឹម ប៊ុនដារិទ្ធិ ទទួលបានការសិក្សាអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិដែល
ហៅថាសញ្ញាបត្របាក់ឌុបនៅកម្ពុជា។
លោកស្រី ស៊ាង សុផានី, ប្រធានផ្នែកទីផ្សារ
លោកស្រី សុផានី បានចូលរួមជាមួយក្រុមហ៊ុន លី ហួរ អ៊ិចឆេង នៅក្នុងខែមករាឆ្នាំ
១៩៨៧ ជាមន្ត្រីរូបិយប័ណ្ណ។ តាមរយៈសមត្ថភាព ភាពគួរឱ្យទុកចិត្តបាន និងភាពជឿ
ជាក់របស់គាត់ គាត់ត្រូវបានដំឡើងឋានៈជាប្រធានផ្នែកទីផ្សារដោយឧកញ៉ា លី ហួរ
ម្ចាស់ក្រុមហ៊ុនលី ហួរ អ៊ិចឆេង ចាប់តាំងពីពេលនោះមក។ លោកស្រី សុផានី ទទួល
បានការសិក្សាអប់រំកម្រិតមធ្យមសិក្សាបឋមភូមិដែលហៅថាសញ្ញាបត្រឌីប្លូមនៅកម្ពុជា។
លោក ខៃ សុខឃុន, ប្រធានផ្នែកធនធានមនុស្ស និងទ្រទ្រង់សាខា
លោក សុខឃុន បានចូលបំរើការងារនៅក្រុមហ៊ុន លី ហួរ អ៊ិចឆេង ក្នុងខែកញ្ញា ឆ្នាំ
២០០៥ ជាមន្ត្រីទទួលប្រាក់និងរាប់ប្រាក់ ហើយត្រូវបានដំឡើងឋានៈជាប្រធានផ្នែក
ធនធានមនុស្ស និងទ្រទ្រង់សាខាដោយឧកញ៉ា លី ហួរម្ចាស់ក្រុមហ៊ុន លី ហួរ អ៊ិចឆេង
ចាប់តាំងពីពេលនោះមក។ លោក សុខឃុន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន
វិទ្យាពីសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាហាណូយប្រទេសវៀតណាមនៅខែ
ឧសភាឆ្នាំ២០០៥។
កញ្ញា យី សុខវី, ប្រធានផ្នែកគណនេយ្យ
កញ្ញា សុខវី បានចូលរួមជាមួយក្រុមហ៊ុន លី ហួរ អ៊ិចឆេង នៅក្នុងខែកក្កដាឆ្នាំ២០១៥
ជាគណនេយ្យករ។ គាត់បានបញ្ចប់វិញ្ញាបនបត្រផ្នែកគរុកោសល្យភាសាចិននៅសាលា
ទួនហ្វា ក្នុងឆ្នាំ២០០៦ ហើយគាត់ក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និង
ហិរញ្ញវត្ថុនៅសាកលវិទ្យាល័យធនធានមនុស្សក្នុងឆ្នាំ២០១៣ផងដែរ។