អំពីក្រុមហ៊ុន
ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ តាមរយៈចុះបញ្ជី
នៅក្រសួងពាណិជ្ជកម្ មជាក្រុមហ៊ុនឯកជនមានលេខ CO.១៨៨៩KH/២០១១។ ទីស្នាក់ការចុះបញ្ជីក្រុមហ៊ុនស្ថិតនៅផ្ទះលេខ
២៤៣-២៤៤ផ្លូវ៥៩៨ ក្រុមទី១០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដើម្បីពង្រីកការវិនិយោគបន្ថែម
ក្នុងវិស័យកសិ-ឧស្សាហកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឧកញ៉ា លី សុភ័ក្ត និងភាគទុនិកដែលមាន
បំណងវិនិយោគដូចគ្នា បានបង្កើតក្រុមហ៊ុនបីផ្សេងទៀត ដែលចំណុះឱ្យក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ។ ក្រុមហ៊ុនទាំងនោះរួមមាន
ក្រុមហ៊ុន អិកស៍ អិល អិកស៍ អាហ្រ្គោ, ក្រុមហ៊ុន អិកស៍ អិល អិកស៍ ស៊ីង ស៊ីង និងក្រុមហ៊ុន បាយអូ ហ្គាដិន។ សកម្មភាពចម្បង
របស់ក្រុមហ៊ុន គឺចូលរួមអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មតាមរយៈការដាំកៅស៊ូ និងស្វាយចន្ទី សម្រាប់នាំចេញទៅលក់ទីផ្សារបរទេស
ព្រមទាំងផ្គត់ផ្គងក្នុងស្រុក។ បច្ចុប្បន្នក្រុមហ៊ុនបានក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម ដ៏ធំមួយនៅកម្ពុជា ហើយនឹង
ក្លាយជាក្រុមហ៊ុនផលិតជ័រកៅស៊ូ និងស្វាយចន្ទីច្រើនជាងគេនៅពេលដ៏ខ្លីខាងមុខ។
-ជាក្រុមហ៊ុនឈានមុខដែលមានបុគ្គលិករាប់ពាន់នាក់ និងគណៈគ្រប់គ្រងរឹងមាំ
-ប្រព័ន្ធត្រួតពិនិត្យរឹងមាំ និងការបង្កើតព័ត៌មានហិរញ្ញវត្ថុអាចជឿជាក់បាន
-ការយកចិត្តខ្ពស់ចំពោះផ្នែកទីផ្សារនិងការពង្រីកបណ្តាញ ការឆ្លើយតបទាន់ពេល
វេលា និងគុណភាពសេវាកម្មអតិថិជន ជាគន្លឹះនៃភាពជោគជ័យ។
ឈ្មោះក្រុមហ៊ុន | ផ្ទៃដីគិតជាហិកតា | ប្រភេទដំណាំ | អាយុ |
ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ | ១.០០០ | ដើមកៅស៊ូ | ៦ឆ្នាំ |
ក្រុមហ៊ុន អិកស៍ អិល អិកស៍ អាហ្រ្គោ | ៤៦០ | ដើមកៅស៊ូ | ៥ឆ្នាំ |
ក្រុមហ៊ុន អិកស៍ អិល អិកស៍ ស៊ីង ស៊ីង | ១.២៥០ | ដើមកៅស៊ូ | ២ឆ្នាំ |
ក្រុមហ៊ុន អិកស៍ អិល អិកស៍ ស៊ីង ស៊ីង | ១.០០០ | ដើមស្វាយចន្ទី | ២ឆ្នាំ |
ក្រុមហ៊ុន បាយអូ ហ្គាដេន | ១.០០០ | ដើមស្វាយចន្ទី | ៦ខែ |
ក្រុមហ៊ុន បាយអូ ហ្គាដេន | ២.០០០ | ||
សរុប | ៦.៧១០ |