ពីធីសម្ពោធបើកការដ្ឋានសាងសង់ គម្រោងទី៩ របស់ បុរី វិមានភ្នំពេញ
គម្រោងទី៩ របស់ បុរី វិមានភ្នំពេញ ត្រូវបានសម្ពោធបើកឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពរបស់ ឧកញ៉ា លី ហួរ និង ឧកញ៉ា ស៊ាង លីម
នៅថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៦អា ទល់មុខ
សាលាស្រុកមុខកំពូល (ផ្សារព្រែកអញ្ចេញ)ខេត្តកណ្តាល។ ពិធីសម្ពោធនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ឧកញ៉ា ជាមន្រ្តី
ជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ព្រមទាំង លោក លោកស្រី នៃក្រុមហ៊ុនជាសមាជិក របស់ក្រុមហ៊ុន លី ហួរ គ្រុប ។
សូមបញ្ជាក់ថា, គម្រោងថ្មីទី៩ របស់បុរីវិមានភ្នំពេញ មានចំនួន៥ អគារការិយាល័យ កម្ពស់៦ជាន់, ស៊ប ហោស៍ និងវីឡាកូកាត់ ជិត៣ពាន់ខ្នង អគារសម្រាប់ពិធីមង្គលការ, អគារពាណិជ្ជកម្ម ទៅតាម តំរូវការអតិថិជន។ គម្រោងនេះត្រូវបានបែងចែកជាពីរដំណាក់កាល ទី១៖២ ពាន់ខ្នង
និង ទី២៖ ១ ពាន់ខ្នង ថែមទៀត លើទំហំដីជាង៣០ហិកតា ហើយគម្រោងនេះ គ្រោងនឹងបញ្ចប់ជាស្ថានពរ អំឡុងពេល៣-៥ឆ្នាំខាងមុខនេះ។
Related posts