អំពីក្រុមហ៊ុន
បុរីវិមានភ្នំពេញ ជាគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលត្រូវបានបង្កើតឡើង និងទទួលអាជ្ញាប័ណ្ណ
ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្នុងខែតុលា ឆ្នាំ២០១១ ចាប់ផ្តើមគម្រោងទី១ នៅលើផ្ទៃដីសាងសង់ចំនួន ១៨ហិកតា ស្ថិតនៅតាម
បណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ឧកញ៉ា លី ហួរ ជាប្រធានគម្រោង និងអ្នកគ្រប់គ្រងផ្ទាល់លើគម្រោងអភិវឌ្ឍន៍លំនៅឋានទាំងអស់របស់ក្រុមហ៊ុន។
បុរីវិមានភ្នំពេញ តាមរយៈក្រុមហ៊ុន លី ហួរ គ្រុប ជាសមាជិកស្របច្បាប់មួយនៃសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជាដែលមានសមាជិក
ទាំងអស់ចំនួន៣៩ គិតត្រឹមខែធ្នូ ឆ្នាំ២០១៧។
មុនចាប់ផ្តើមគម្រោងអភិវឌ្ឍ គម្រោងនីមួយៗត្រូវបានសិក្សាឡើងយ៉ាងលំអិត និងរចនាប្លង់ដោយស្នាដៃស្ថាបត្យករខ្មែរមានជំនាញ
និងវិជ្ជាជីវៈច្បាស់លាស់។ គ្រប់ប្រភេទផ្ទះទាំងអស់ ត្រូវបានសាងសង់ឡើងប្រកបដោយគុណភាពល្អ និងអនុលោមទៅតាមបទដ្ឋាន
នៃការសាងសង់យ៉ាងត្រឹមត្រូវ អមជាមួយនឹងសំណង់ហេដ្ឋារចនាសម្ព័ន្ធនានា ប្រព័ន្ធធារាសាស្ត្រ សួនច្បារ និងផ្សារ។ ក្រុមហ៊ុនបាន
សាងសង់ផ្ទះជាច្រើនប្រភេទដែលរួមមាន ផ្ទះវីឡាទោល ផ្ទះវីឡាភ្លោះ ផ្ទះវីឡាកូនកាត់ និងផ្ទះល្វែងជាដើម។
ក្រោមការគ្រប់គ្រងដ៍រឹងមាំ និងការយកចិត្តទុកដាក់ខ្ពស់ជាមួយនឹងសោភ័ណភាព គុណភាពខ្ពស់នៃសំណង់ តម្លៃសមរម្យ ទីតាំង
គម្រោងល្អ និងសេវាកម្មល្អប្រកបដោយទំនុកចិត្ត បរិយាកាសប្រកបដោយសុវត្ថិភាព និងផាសុកភាពខ្ពស់ បុរីវិមានភ្នំពេញបានទទួល
ការគាំទ្រ និងសេចក្ដីពេញចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជននិងភាគីពាក់ព័ន្ធ ដែលជាកត្តាជម្រុញលើកទឹកចិត្តដល់ក្រុមហ៊ុន ដើម្បី
អភិវឌ្ឍខ្លួនទៅជាក្រុមហ៊ុនទីមួយដែលផ្ដល់នូវសំណង់លំនៅឋានប្រកបដោយបទដ្ឋានត្រឹមត្រូវ និងបានក្លាយជាបុរីគំរូមួយនៅប្រទេស
កម្ពុជា។ ដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជន កំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសង្គមព្រមទាំងស្របតាមគោលនយោបាយ
របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្រុមហ៊ុនបានអភិវឌ្ឍគម្រោងចំនួន
៩ ជាបន្ដបន្ទាប់នៅក្នុងរយៈពេលតែ ៧ឆ្នាំប៉ុណ្ណោះ ដែលនៅក្នុងនោះការរចនាម៉ូតផ្ទះនីមួយៗ ត្រូវបានសិក្សាឡើងយ៉ាងល្អិតល្អន់ដោយ
ស្នាដៃស្ថាបត្យករខ្មែរដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់។ គ្រប់ប្រភេទផ្ទះទាំងអស់ត្រូវបានសាងសង់ឡើងប្រកបដោយគុណ
ភាពល្អ និងអនុលោមទៅតាមបទដ្ឋាននៃការសាងសង់យ៉ាងត្រឹមត្រូវ អមជាមួយនឹងសំណង់ហេដ្ឋារចនាសម្ព័ន្ធនានា ប្រព័ន្ធធារាសាស្ត្រ
សួនច្បារ និងផ្សារ។
ក្រុមហ៊ុនបានសាងសង់ផ្ទះជាច្រើនប្រភេទដែលរួមមាន៖ ផ្ទះវីឡាទោល ផ្ទះវីឡាភ្លោះ ផ្ទះវីឡាកូនកាត់ និងផ្ទះល្វែងជាដើម។ ក្រុមហ៊ុន
បុរីវិមានភ្នំពេញ បាននិងកំពុងធ្វើការអភិវឌ្ឍភូមិគ្រឹះនិងវីឡាជាច្រើនក្នុងគម្រោងផ្សេងៗគ្នាដូចខាងក្រោម:
- គម្រោងទី ១: បូរីវិមានភ្នំពេញ
- គម្រោងទី ២: បូរីវិមានភ្នំពេញ – តំបន់ពាណិជ្ជកម្ម 1
- គម្រោងទី ៣: បូរីវិមានភ្នំពេញ – តំបន់ពាណិជ្ជកម្ម 2
- គម្រោងទី ៤: បូរីវិមានភ្នំពេញ – តំបន់មានភាពងាយស្រួល
- គម្រោងទី ៥: បូរីវិមានភ្នំពេញ – តំបន់លំនៅដ្ឋាន
- គម្រោងទី ៦: បូរីវិមានភ្នំពេញ – ភូមិវរជន
- គម្រោងទី ៧: បុរី វិមានភ្នំពេញ – ផ្លូវជាតិ៦អា
- គម្រោងទី ៨: បុរី វិមានភ្នំពេញ – ភូមិរុងរឿង
- គម្រោងទី ៩: បុរី វិមានភ្នំពេញ – មង្គលរតនៈ
បន្ថែមពីលើនេះ ក្នុងនាមជាសហគមន៍រស់នៅសម័យទំនើប បុរី វិមានភ្នំពេញ បានសាងសង់មជ្ឈមណ្ឌលកីឡាមួយដែលមានលក្ខណៈ
គួរឱ្យទាក់ទាញសម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីបម្រើទៅដល់សកម្មភាពលំហែកំសាន្តរបស់ពួកគេ។ មជ្ឈមណ្ឌលនេះត្រូវបានបើក
សម្ពោធនៅខែមិថុនា ឆ្នាំ២០១៥ ដោយមានផ្ដល់នៅសេវាកម្មជាច្រើនដូចជា កាយវប្បកម្ម ហែលទឹកស្ទីម សោណា ម៉ាស្សា ត្រាំទឹកក្ដៅ
ទឹកត្រជាក់ វាយកូនបាល់លើតុ រាំតាមចង្វាក់ភ្លេង កាហ្វេ និងទីធ្លាជួលសម្រាប់ការរៀបចំកម្មវិធីនានា។
ជាមួយនឹងសោភណ្ឌភាព និងគុណភាពខ្ពស់នៃសំណង់ តម្លៃសមរម្យ សេវាកម្មល្អ និងបរិយាកាសប្រកបដោយសុវត្ថិភាព និងផាសុខ
ភាពខ្ពស់ បុរី វិមានភ្នំពេញ បានទទួលការគាំទ្រ និងសេចក្ដីពេញចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន ហើយទាំងអស់នេះគឺជាកត្តាជម្រុញ
លើកទឹកចិត្តដល់ក្រុមហ៊ុន ដើម្បីអភិវឌ្ឍខ្លួនទៅជាក្រុមហ៊ុនទីមួយដែលផ្ដល់នូវសំណង់លំនៅឋានប្រកបដោយបទដ្ឋានត្រឹមត្រូវ។