គណៈគ្រប់គ្រង
ឧកញ៉ា លី ហួរ, ប្រធានគម្រោង
ឧកញ៉ា លី ហួរ កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៥៤ នៅក្នុងខេត្តកំពង់ចាម។
ឧកញ៉ា ជាធុរជនខែ្មរមួយរូបដែលមានគុណវុឌ្ឍិ មានភាពជាសហគ្រិន និងជា
អ្នកដឹកនាំល្អព្រមទាំងការបេ្តជ្ញាចិត្តខ្ពស់ ដោយឧកញ៉ាបានបង្កើត និងពង្រីកអា
ជីវកម្មក្នុងពហុវិស័យដោយជោគជ័យអស់រយៈពេលជាង៣០ឆ្នាំនៅក្នុងប្រទេស
កម្ពុជារួមមាន វិស័យហិរញ្ញវត្ថុ វិស័យអលចនទ្រព្យ វិស័យកសិ-ឧស្សាហកម្ម
និងវិស័យធនារ៉ាប់រងជាដើម។ បន្ថែមលើការគ្រប់គ្រងក្រុមហ៊ុន លី ហួរ គ្រុប
ឧកញ៉ាកំពុងកាន់តួនាទីសំខាន់ៗក្នុងស្ថាប័នផ្សេងទៀតមានដូចជា អនុប្រធាន
សភាពាណិជ្ជកម្មកម្ពុជា ប្រធានសមាគមអ្នកអភិវឌ្ឍនលំនៅឋានកម្ពុជាជាដើម។
ទន្ទឹមនឹងនេះ ឧកញ៉ាក៏បានចូលរួមក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍វិស័យឯក
ជនការអភិវឌ្ឍនសង្គមនិងសេដ្ឋកិច្ចជាតិ។ ដោយការចូលរួមដ៏មានតម្លៃ និង
ការសម្រេចលទ្ធផលជាច្រើន។
លោក Tsai Ching Cheng, អនុប្រធានគម្រោង
លោក Tsai Ching Cheng បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ពីសា
កលវិទ្យាល័យ តូ រ៉ុន តូ ប្រទេស កាណាដា ឆ្នាំ២០០៤ និងទទួលបានវិញ្ញាបនបត្រ
វិស្វកម្មអគ្គិសនី ពីវិទ្យាស្ថានបច្ចេកវិទ្យា British Columbia ប្រទេស
កាណាដា ឆ្នាំ២០០៦។ គាត់មានបទពិសោធន៍ជាង ៩ឆ្នាំក្នុងការងារសំណង់ដែល
ផ្តោតលើគុណភាព និងសុវត្ថិភាព។ នៅឆ្នាំ២០០៧ គាត់បានចាប់ផ្តើមចូលរួមក្នុង
ក្រុមហ៊ុនសំណង់ ជាជំនួយការជាន់ខ្ពស់ ទៅឱ្យអ្នកចាត់ការទូទៅនៅតៃវ៉ាន់។
ក្នុងឆ្នាំ២០០៩ លោកបានសាងសង់វីឡាប្រណីត និងអាគារការិយាល័យនៅក្នុង
ទីក្រុងតៃវ៉ាន់។ គាត់ត្រូវបានតំឡើងឋានៈជាអនុប្រធានគម្រោងក្នុងឆ្នាំ២០១១
ដើម្បីត្រួតពិនិត្យការរីកចម្រើនសំណង់ ការត្រួតពិនិត្យគុណភាពការទិញសេវាកម្ម
អតិថិជននិងទីផ្សារ។ នៅឆ្នាំ២០១៣ លោកបានផ្លាស់ប្តូរពីកោះតៃវ៉ាន់មកកាន់
ប្រទេសកម្ពុជាដើម្បីធ្វើគម្រោងមួយផ្សេងទៀតឈ្មោះបុរីវិមានភ្នំពេញ (BVMPP)។
លោកត្រូវបានតែងតាំងជាអនុប្រធានគម្រោងទីតាំង នៅឆ្នាំ២០១៤ ហើយសម
ស្របសម្រាប់បញ្ហាទាក់ទងនឹងសំណង់ទាំងអស់។ នៅឆ្នាំ២០១៦លោកបាន
បញ្ចប់គម្រោងចំនួន២ ហើយក្នុងរយៈពេល ២ឆ្នាំទៀតគម្រោងចំនួន២នឹងត្រូវ
បញ្ចប់។