(អង់គ្លេស)៖ ក្រុមហ៊ុន BID ដែលជាក្រុមហ៊ុនលំដាប់ពិភពលោក បានធ្វើកិច្ចសម្ភាសជាមួយសមាគមអ្នកអភិវឌ្ឍនលំនៅឋានកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងខណៈដែលសមាគមនេះ ទទួលបានពានរង្វាន់អន្តរជាតិ International Quality Crown Award ។ ឧកញ៉ា លី ហួរ ជាប្រធានសមាគមអ្នកអភិវឌ្ឍនលំនៅឋានកម្ពុជា បានលើកឡើងថា វិស័យសំណង់ និងអចលនទ្រព្យនៅប្រទេសកម្ពុជា កំពុងមានភាពរីកចំរើន ហើយវិស័យនេះពិតជាបានដើរតួនាទីសំខាន់ក្នុងការពង្រឹងខឿនសេដ្ឋកិច្ចជាតិ។ ក្នុងនោះលោកឧកញ៉ាក៏បានបង្ហាញអំពីឱកាស និងលើកទឹកចិត្តដល់វិនិយោគិនបរទេស ដើម្បីទៅវិនិយោនៅប្រទេសកម្ពុជា ជាប្រទេសដែលមានស្ថិរភាពនយោបាយរឹងមាំ និងកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រាជាមធ្យម ៧% ក្នុង១ឆ្នាំ ព្រមទាំងមានកម្លាំងពលកម្មទាប។ នៅពេលដែលត្រូវបានចោទសួរថា តើពានរង្វាន់ជាអន្តរជាតិនេះមានតំលៃយ៉ាងណា លោកឧកញ៉ា លី ហួរ បានលើកឡើងថា នេះគឺជាការទទួលស្គាល់នៃគុណភាពរបស់សមាគមជាលក្ខណៈអន្តរជាតិ ជាមោទនភាពរបស់សមាគម ជាពិសេសគឺជាមោទនភាពរបស់ប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូល។ សូមបញ្ជាក់ថា កម្មវិធីទទួលពានរង្វាន់នេះ បានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស៕
Related posts