អំពីក្រុមហ៊ុន
លី ហួរ ផនសប ខូអិលធីឌី (លី ហួរ ហាងបញ្ចាំ ខូអិលធីឌី)ជាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មទទួលបញ្ចាំចលនទ្រព្យ
និងអចលនទ្រព្យគ្រប់ប្រភេទពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១០។ ឧកញ៉ា លី ហួរ ជាប្រធានក្រុមប្រឹក្សា
ភិបាលក្រុមហ៊ុន លី ហួរ ផនសប ខូអិលធីឌី ត្រូវបានសមាគមអ្នកទទួលបញ្ចាំនៃព្រះរាជាណាចក្រកម្ពុជាជ្រើសរើសជាប្រធានក្រុម
ប្រឹក្សាភិបាលចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។
លី ហួរ ផនសប ខូអិលធីឌី បានបង្កើតផលិតផលបញ្ចាំពីរប្រភេទគឺកម្ចីរយៈពេលខ្លី(ចលនទ្រព្យ)និងកម្ចីរយៈពេលវែង(អចលនទ្រព្យ)
១. កម្ចីរយៈពេលខ្លី (ចលនទ្រព្យ) មានពីរប្រភេទគឺ ការបញ្ចាំឡាន និងការបញ្ចាំម៉ូតូ។
២. កម្ចីរយៈពេលវែង (អចលនទ្រព្យ) មានពីរប្រភេទគឺ ការបញ្ចាំដី និងការបញ្ចាំផ្ទះ។
ក្រុមហ៊ុនផ្តល់ជូនអតិថិជននូវសេវាកម្មពិសេសដូចជា៖
១.អត្រាការប្រាក់ទាប
២.នីតិវិធីនៃការដាក់បញ្ចាំមានលក្ខណៈងាយស្រួល
៣.សេវាកម្មរហ័ស និងជឿទុកចិត្ត
៤.រក្សាការសម្ងាត់ជូនអតិថិជន
៥.វិធីសាស្ត្រសងប្រាក់មានច្រើនប្រភេទ
៦.កន្លែងថែរក្សាទ្រព្យសម្បត្តិរបស់អតិថិជនមានសុវត្ថិភាពខ្ពស់
៧.ថែទាំទ្រព្យសម្បត្តិរបស់អតិថិជនជាប្រចាំ