គណៈគ្រប់គ្រង

លោកស្រី ស៊ីម ផល្លា នាយិកាប្រតិបត្តិ

លោកស្រី ស៊ីម ផល្លា អាយុ ៣២ ឆ្នាំ មកពីខេត្តកំពង់ចាម។ ទាក់ទងនឹងការអប់រំ
គាត់ទទួលបានបរិញ្ញាបត្រគណនេយ្យក្នុងឆ្នាំ ២០០៨ពីសាកលវិទ្យាល័យន័រតុន
បរិញ្ញាបត្រភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនងក្នុងឆ្នាំ ២០១១ ពីសាកលវិទ្យា
ល័យវេសស្ទើន និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារនៅឆ្នាំ ២០១៣
ពីសាកលវិទ្យាល័យវេសស្ទើន។     ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១០ លោកស្រីបាន
បម្រើការជាលេខាធិការរបស់ឧកញ៉ា លី ហួរ        ប្រធាននាយកប្រតិបត្តិ លី ហួរ
គ្រុប។        ពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១១ លោកស្រីបានបម្រើការងារជានាយិកា
ហិរញ្ញវត្ថុនៃក្រុមហ៊ុន លី ហួរផនសប ខូអិលធីឌី          ចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ
២០១៣    លោកស្រីបានបម្រើការងារជានាយិកាប្រតិបត្តិការនៃក្រុមហ៊ុន លី ហួរ
ផនសប ខូអិលធីឌី។     ហើយក្នុងពេលជាមួយគ្នានេះដែរ លោកស្រីក៏ធ្លាប់ជាអ្នក
គ្រប់គ្រងផ្នែកទិញទំនិញនៅបុរី វិមានភ្នំពេញ។  ចាប់តាំងពីឆ្នាំ ២០១៣ រហូតមក
ដល់បច្ចុប្បន្ន    លោកស្រីត្រូវបានដំឡើងឋានៈជានាយិកាប្រតិបត្តិរបស់ក្រុមហ៊ុន
លី ហួរ ផនសប ខូអិលធីឌី       និងជាជំនួយការផ្ទាល់ខ្លួនរបស់ឧកញ៉ា លី ហួរ។
ទាក់ទងនឹងការដឹកនាំ   និងការគ្រប់គ្រងអ្នកស្រី ស៊ីម ផល្លា បានអភិវឌ្ឍក្រុមហ៊ុន
លី ហួរ ផនសប ខូអិលធីឌី               ឱ្យក្លាយជាក្រុមហ៊ុនល្អបំផុតនៅក្នុងវិស័យ
ឧស្សាហកម្មហើយបានទទួលពានរង្វាន់ជារៀងរាល់ឆ្នាំ។

លោកស្រី លឹម គីមលន់ នាយិការងប្រតិបត្តិ

លោកស្រី លឹម គីមលន់        មានអាយុ២៨ឆ្នាំ          មកពីជំរុំជនភៀសខ្លួនទី២
(ព្រំដែនកម្ពុជាថៃ)    លោកស្រីបានបញ្ចប់បរិញ្ញាបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្ម
គណនេយ្យ       និងហិរញ្ញវត្ថុក្នុងឆ្នាំ២០១០ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត។
លោកស្រីបានបម្រើការងារឱ្យក្រុមហ៊ុន          លី ហួរ ផនសប ខូអិលធីឌី តាំងពី
ឆ្នាំ២០១០។ ចាប់ពីឆ្នាំ ២០១០ដល់ឆ្នាំ ២០១១ លោកស្រីបានបម្រើការជាជំនួយ
ការនាយិកាប្រតិបត្តិការ។ ចាប់តាំងពីឆ្នាំ ២០១២     រហូតមកដល់បច្ចុប្បន្នលោក
ស្រីត្រូវបានដំឡើងឋានៈជានាយិការងប្រតិបត្តិទទួលបន្ទុកផ្នែកគណនេយ្យរដ្ឋបាល
និងសេវាកម្មអតិថិជន។                ទាក់ទងនឹងការប្តេជ្ញាចិត្តរបស់គាត់ លោកស្រី
លឹម គីមលន់បានទទួលពានរង្វាន់ជាច្រើនពីក្រុមហ៊ុន លី ហួរ ផនសប ខូអិលធីឌី
ដែលជាបុគ្គលិកឆ្នើមម្នាក់។

លោក ម៉េត សុខម៉េងឈាង នាយករងប្រតិបត្តិ

លោក ម៉េត សុខម៉េងឈាង អាយុ៣៣ឆ្នាំ មកពីខេត្តកំពង់ចាម។  ទាក់ទងនឹងការ
អប់រំ លោកទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកធនាគារ       និងហិរញ្ញវត្ថុក្នុងឆ្នាំ
២០១៤នៃសាកលវិទ្យាល័យវេសស្ទើន។ ចាប់តាំងពីឆ្នាំ ២០១១ ដល់ឆ្នាំ២០១២
លោកបានបំរើការងារនៅក្រុមហ៊ុន លី ហួរ ផនសប ខូអិលធីឌី  ជាមន្រ្តីឥណទាន
ជាន់ខ្ពស់។    ចាប់ពីឆ្នាំ ២០១២ដល់ឆ្នាំ ២០១៤        លោកបានបំរើការងារនៅ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី     ជាប្រធានសាខានៅសាខាអង្គស្នួល
ខេត្តកណ្តាល។      ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៥ គាត់ត្រូវបានដំឡើងឋានៈ
ដើម្បីបំរើការងារនៅក្រុមហ៊ុនលី ហួរ ផេប៉្រូ ភីអិលស៊ី    ជាប្រធានភូមិភាគទទួល
បន្ទុកខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ ចាប់តាំងពីឆ្នាំ ២០១៥ រហូត
មកដល់បច្ចុប្បន្នលោកត្រូវបានដំឡើងឋានៈជានាយករងប្រតិបត្តិទទួលបន្ទុកប្រាក់
កម្ចីសាខា និងឃ្លាំងនៅក្រុមហ៊ុនលី ហួរ ផនសប ខូអិលធីឌី។

Leave Comment

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>

clear formSubmit