អំពីក្រុមហ៊ុន
ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៥
ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ ៣៣០៩KH/២០១៥ ចេញដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ និងទទួល បានអាជ្ញាប័ណ្ណប្រកបអាជីវកម្មភតិសន្យាហិរញ្ញវត្ថុ ពីធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។ ក្រុមហ៊ុន លី ហួរ
លីស៊ីង មានផ្តល់ជូននូវសេវាភតិសន្យាហិរញ្ញវត្ថុដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា សម្រាប់ការបង់រំលស់យានយន្ត (រថយន្តម៉ូតូ
និងម៉ូតូកង់បី) យកទៅប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្មក៏ដូចជាប្រើប្រាស់ផ្ទាល់ខ្លួន។ លើសពីនោះក្រុមហ៊ុនក៏មានលក់រថយន្តដែល
សុទ្ធសឹងតែមានគុណភាពខ្ពស់ជាមួយនឹងតម្លៃសមរម្យ និងមានផ្តល់ជូនសេវាជួលរថយន្តដែលមានលក្ខណៈល្អបំផុតចំពោះអតិថិជន
ដែលមានតម្រូវការប្រើប្រាស់រថយន្តក្នុងរយៈពេលខ្លីផងដែរ។ ស្របតាមទស្សនវិស័យ,បេសកកម្ម និងផែនការអាជីវកម្មយ៉ាងច្បាស់
លាស់របស់ក្រុមហ៊ុន រួមផ្សំនឹងបុគ្គលិកដែលប្រកបដោយបទពិសោធន៍ច្រើនឆ្នាំ នៅក្នុងវិស័យហិរញ្ញវត្ថុ ក្រុមហ៊ុន លី ហួរ លីស៊ីង
បានក្លាយជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់ជូនសេវាដ៏ល្អប្រសើរទៅកាន់អតិថិជន ដែលក្នុងនោះរាប់បញ្ចូលទាំងការផ្តល់ជូននូវ
តម្លៃដែលមានភាពប្រកួតប្រជែងបំផុត ក៏ដូចជាមានភាពងាយស្រួល និងឆាប់រហ័សក្នុងការផ្តល់ជូនសេវាទៅកាន់អតិថិជន គ្រប់ស្រ
ទាប់វណ្ណៈ។ ក្រុមហ៊ុន លី ហួរ លីស៊ីង ជឿជាក់ និងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវអត្ថប្រយោជន៍
ក៏ដូចជារួមចំណែកធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ច ប្រទេសកម្ពុជាតាមរយៈការផ្តល់ជូនសេវាដែលមានលក្ខណៈល្អប្រសើរប្រកបដោយ
ក្រមសីលធម៌វិជ្ជាជីវៈក្នុងសកម្មភាពអាជីវកម្ម។
ក្រុមហ៊ុនមានផ្តល់ផលិតផល និងសេវាកម្មជូនអតិថិជនតាមរយៈបុគ្គលិកដែលមានក្រមសីលធម៌ និងវិជ្ជាជីវដូចខាងក្រោម៖
១. សេវាភតិសន្យាហិរញ្ញវត្ថុ ឬសេវាបង់រំលស់ដោយក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី សម្រាប់អតិថិជនទិញរថយន្ត (ឡានឬម៉ូតូ)
និងមានសហប្រតិបត្តិការជាមួយដៃគូពាណិជ្ជកម្មជាច្រើន ដែលអ្នកលក់រថយន្តនៅទូទាំងប្រទេស។
២. សេវាជួលឡានដោយក្រុមហ៊ុន ស៊ីធីលីង ខូអិលធីឌី
៣. លក់ឡានដោយក្រុមហ៊ុន អិកស៍ អិលអិកស៍ អូតូ ខូអិលធីឌី