គណៈគ្រប់គ្រង

លោក បួ ជឿន,នាយកប្រតិបត្តិ

លោក បួ ជឿន    បានបញ្ចប់បរិញ្ញាបត្រផ្នែកធនាគារ     និងហិរញ្ញវត្ថុនៅ
សាកលវិទ្យាល័យបញ្ញាសាស្ត្រនៃកម្ពុជា នៅឆ្នាំ២០០៨។      គ្រប់មុខវិជ្ជា
ទាំងអស់នៅសាកលវិទ្យាល័យនេះ បង្រៀនជាភាសាអង់គ្លេស  ឥឡូវគាត់
កំពុងសិក្សា ACCA។      គាត់ទទួលបានការបណ្តុះបណ្ដាលជាច្រើនលើ
មុខវិជ្ជា  IFRS,  IFRS  for  SMEs, ISA      និងមុខវិជ្ជាពន្ធដារកម្ពុជា។
គាត់មានបទពិសោធន៍ការងារ៤ឆ្នាំ នៅក្រុមហ៊ុន GL  Finance  Plc  ជា
នាយកគ្រប់គ្រងហិរញ្ញវត្ថុ។ ក្រុមហ៊ុន GL Finance Plc    ជាកុ្រមហ៊ុនចុះ
បញ្ជីទីផ្សារភាគហ៊ុនរបស់ប្រទេសថៃ ហើយក្នុងរយៈពេល    ៤ឆ្នាំនេះគាត់
បានចូលរួមកសាង  និងអភិវឌ្ឍបានយ៉ាងល្អប្រសើរ។        មុនធ្វើការនៅ
GL Finance Plc គាត់មានបទពិសោធន៍ធ្វើការ៦ឆ្នាំនៅក្រុមហ៊ុន KPMG
Cambodia Co., Ltd      ដែលជាក្រុមហ៊ុនសវនកម្មឯករាជ្យធំទាំង៤ ក្នុង
ពិភពលោក។      គាត់មានបទពិសោធន៍ធ្វើសវនកម្មឯករាជ្យលើវិស័យជា
ច្រើនដូចជា ធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ រោងចក្រ សណ្ឋាគារ ក្រុមហ៊ុន
ពាណិជ្ជកម្ម អង្គការក្រៅរដ្ឋាភិបាល និងគំរោងផ្សេងៗ។   ដូចនេះគាត់មាន
បទពិសោធន៍គ្រប់គ្រាន់ផ្នែក គណនេយ្យហិរញ្ញវត្ថុ និងសវនកម្ម។

កញ្ញា ផាន់ សុនីតា, នាយិកានាយកដ្ឋានប្រតិបត្តិការ

កញ្ញា ផាន់ សុនីតា បានចូលរួមជាមួយក្រុមហ៊ុន លី ហួរ លីស៊ីង  ភីអិលស៊ី
(LHL)  ចាប់តាំងពីខែតុលា  ឆ្នាំ២០១៥    ក្នុងនាមជាអ្នកប្រឹក្សាផ្នែកលក់។
កញ្ញាត្រូវបានផ្លាស់ប្តូរទៅជាគណនេយ្យករនៅខែមីនា  ឆ្នាំ២០១៦   ហើយ
បន្ទាប់មកនៅខែតុលា ឆ្នាំ២០១៦ កញ្ញា ផាន់ សុនីតា  ត្រូវបានដំឡើងឋានៈ
ជានាយិកានាយកដ្ឋានប្រតិបត្ដិការ  ទទួលខុសត្រូវលើការទិញរថយន្ត គ្រប់
គ្រងយានដ្ឋាន គ្រប់គ្រងទីតាំងលក់    និងការចំណាយប្រតិបត្តិការ។ កញ្ញា
សុនីតា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅឆ្នាំ២០១៥   ជំនាញផ្នែករដ្ឋបាលសា
ធារណៈនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ   និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
មុនពេលចូលរួមជាមួយក្រុមហ៊ុន លី ហួរ  លីស៊ីង ភីអិលស៊ី   កញ្ញា សុនីតា
ធ្លាប់ធ្វើការងារនៅក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុពិភពថ្មីរយៈពេល១ឆ្នាំជាអ្នកប្រឹក្សា
យោបល់ផ្នែកលក់ដែលទទួលខុសត្រូវលើការងារជាច្រើនរួមមាន ស្តុករបាយ
ការណ៍ប្រចាំថ្ងៃ បង្កាន់ដៃទូទាត់ និងសេវាបំរើអតិថិជន។

កញ្ញា ឃុន សុខងីម, នាយិកាគ្រប់គ្រងទូទៅស្ដីទីក្រុមហ៊ុន ស៊ីធីលីង

កញ្ញា ឃុន សុខងីម បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពី សាកលវិទ្យា
ល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០១៨។ កញ្ញា បានចាប់ផ្តើមអាជីពការងារដំបូង
ជាមួយក្រុមហ៊ុន មីង វួយ គ្រុប នៅក្នុងឆ្នាំ២០១២  ក្នុងតួនាទីជាបុគ្គលិកផ្នែក
ធនធានមនុស្ស បន្ទាប់មកបានផ្លាស់ប្តូរការងារ ទៅបម្រើការងារនៅក្រុមហ៊ុន
ពីរផ្សេងទៀត  គឺក្រុមហ៊ុន ខេម  អេច  អរ  និងក្រុមហ៊ុន ស៊ីអឹមឌីខេ  គ្រុប។
ដើម្បីអភិវឌ្ឍខ្លួន  និងសិក្សាអ្វីដែលថ្មីបន្ថែមទៀត  កញ្ញាបានផ្លាស់ប្តូរការងារ
មកជាបុគ្គលិកផ្នែកលក់ នៅក្នុងក្រុមហ៊ុន ភ្នំពេញតាក់ស៊ី  និងបានចូលបម្រើ
ការងារក្នុងក្រុមហ៊ុន ស៊ីធីលីង  ក្នុងខែមិថុនា ឆ្នាំ២០១៧  ជាប្រធានផ្នែកលក់
និងទីផ្សារ។ ដោយលទ្ធផលការងារមានភាពល្អប្រសើរ និងភាពឈ្លាសវៃក្នុង
ការបំពេញការងារនាពេលកន្លងមក បច្ចុប្បន្ន       កញ្ញា ត្រូវបានតែងតាំងជា
នាយិកាស្ដីទីគ្រប់គ្រងទូទៅ នៅក្នុងក្រុមហ៊ុន ស៊ីធីលីង។

លោក អួន ស៊ីណារ៉ូ, នាយកនាយកដ្ឋានហិរញ្ញវត្ថុ

លោក អួន  ស៊ីណារ៉ូ  បញ្ចប់ថ្នាក់អនុបណ្ឌិត  ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ  ក្នុងឆ្នាំ
២០១៨    និងបរិញ្ញាបត្រគណនេយ្យក្នុង  ឆ្នាំ២០១៤  នៅសកលវិទ្យាល័យ
ជាតិគ្រង់គ្រង។        បច្ចុប្បន្ន   លោកកំពុងបន្តការសិក្សាយកជំនាញវិជ្ជាជីវៈ
គណនេយ្យ    ACCA    នៅវិទ្យាស្ថាន   CamEd    Business   School។
លោកធ្លាប់ទទួលបានការបណ្តុះបណ្តាល    ជំនាញវិជ្ជាជីវៈ    ជាច្រើនដូចជា
ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ   ផែនការយុទ្ធសាស្រ្តការគ្រប់បំណុល    និងទ្រព្យ
សម្បតិ្ត ស្តង់ដារគណនេយ្យអន្តរជាតិ  ប្រព័ន្ធគ្រប់គ្រងទិន្នន័យ  និងវគ្គសិក្សា
ដែលទាក់ទងនឹងស្ថាប័នហរិញ្ញវត្ថុជាច្រើនទៀត។     លោកធ្លាប់បម្រើការនៅ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ   សហគ្រិនភាព    ក្នុងតួនាទីជា   ប្រធាននាយកដ្ឋាន
ហិរញ្ញវត្ថុ   ចាប់ពីខែ មិថុនា   រហូតដល់ខែធ្នូ  ឆ្នាំ២០១៧។   លោកចំណាយ
ពេលជាង ៣ឆ្នាំ   បម្រើការងារនៅ   ធនាគារប្រៃសណីយ៍កម្ពុជា  ក.អ តួនាទី
ជានាយកហិរញ្ញវត្ថុ    គឺចាប់ពីខែមេសា    ឆ្នាំ២០១៤      រហូតដល់ខែមិថុនា
ឆ្នាំ២០១៧។         ហើយឆ្លាប់បានបម្រើការងារនៅ      ធនាគារកាណាឌីយ៉ា
ក្នុងគម្រោងមីក្រូហិរញ្ញវត្ ថុ ចាប់ពីខែមករា  ឆ្នាំ២០១៣     រហូតដល់ខែមីនា
ឆ្នាំ២០១៤ ក្នុងតួនាទីជាប្រធានផ្នែកហិរញ្ញវត្ថុ។     ហើយលោកធ្លាប់បម្រើការ
នៅ  ធនាគាអេស៊ីលីដា   អស់រយៈពេល ៨ឆ្នាំ     ក្នុងតួនាទីជាគណនេយ្យករ
ប្រធានគណនេយ្យករសាខា     និងបុគ្គលិកគណនេយ្យគ្រប់គ្រង  នៅការិយា
ល័យកណ្តាល ចាប់ពីខែកុម្ភៈ    ឆ្នាំ២០០៥   រហូតដល់ខែមករា  ឆ្នាំ២០១១។
លោកចូលបម្រើការនៅក្រុមហ៊ុន  លី  ហួរ  លីស៊ីង  ភីអិលស៊ី   ក្នុងតួនាទីជា
នាយកនាយកដ្ឋានហិរញ្ញវត្ថុចាប់ពីខែមករា ឆ្នាំ២០១៨។

លោក ជោត ប៊ុនឡុង, នាយកនាយកដ្ឋានហានិភ័យឥណទាន

លោក  ជោត  ប៊ុនឡុង  បានបញ្ចប់បរិញ្ញាបត្រ    ផ្នែកហិរញ្ញវត្ថុ    និងធនាគារ
ពីសាកលវិទ្យាល័យបៀលប្រាយ ក្នុងឆ្នាំ២០១១។     លោក ប៊ុនឡុង មានបទ
ពិសោធន៍  ៦ឆ្នាំរួមទាំងការធ្វើផែនការ      និងការគ្រប់គ្រងគុណភាពផលបត្រ
ឥណទាន  ដោះស្រាយបញ្ហាកម្ចីហួសកាលកំណត់   ដើម្បីរក្សាគុណភាព និង
បរិមាណឥណទានប្រកបដោយគុណភាពល្អ ការដឹកនាំ        និងការគ្រប់គ្រង
ជាក់ស្តែង។    គ្រប់គ្រងប្រតិបត្តិការសាខា និងជាសមាជិកនៃគណៈកម្មាធិការ
ឥណទាន។       មុនចូលបម្រើការងារនៅក្រុមហ៊ុន  លីហួរ  លីស៊ីង  ភីអិលស៊ី
លោកបានបម្រើការនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ   ចម្រើន   ភីអិលស៊ី   ជាមន្រ្តី
ឥណទាន   និងនាយកសាខា   និងត្រូវបានជ្រើសតាំងជា  នាយកនាយកដ្ឋាន
ហានិភ័យឥណទាន       នៅក្នុងក្រុមហ៊ុន  លីហួរ  លីស៊ីង  ភីអិលស៊ី   នៅក្នុង
ខែមិថុនា ឆ្នាំ២០១៧។

លោក សួង វិបុល, នាយកនាយកដ្ឋានលក់ និងទីផ្សារ

លោក  សួង  វិបុល   បានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រង   ក្នុងឆ្នាំ២០១៦
នៅសកលវិទ្យាល័យជាតិគ្រង់គ្រង   និងបរិញ្ញាបត្រផ្នែក ធនាគារ  និងហិរញ្ញវត្ថុ
ក្នុងឆ្នាំ២០១០  នៅសកលវិទ្យាល័យបៀលប្រាយ និងបញ្ចប់ការបណ្តុះបណ្តាល
នៅមជ្ឈមណ្ឌលគរុកោសល្យ ផ្នែកជីវវិទ្យា  និងផែនដីវិទ្យា  នៅក្នុងឆ្នាំ២០០២។
លោកធ្លាប់ជាគ្រូបង្រៀននៅវិទ្យាល័យ  នៅចន្លោះខែតុលា  ឆ្នាំ២០០២  ដល់ខែ
មករា ឆ្នាំ ២០០៧ ។          លោកចំណាយពេលជាង ១១ឆ្នាំ  បម្រើការងារនៅ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត គឺចាប់ពីខែមករា  ឆ្នាំ២០០៧  រហូតដល់ខែកញ្ញា
ឆ្នាំ២០១៨  ក្នុងតួនាទីជាច្រើនដូចជា      មន្ត្រីឥណទានទូទៅ     មន្ត្រីឥណទាន
ឯកទេស ជាអនុប្រធានសាខា ជាប្រធានសាខា  និងចុងក្រោយជាប្រធានសាខា
ជាន់ខ្ពស់។  ក្នុងរយះពេលជាង ១១ឆ្នាំ  លោកមានបទពិសោធន៏ជាអ្នកគ្រប់គ្រង
ការលក់សេវាឥណទាន សេវាហិរញ្ញវត្ថុ និងសេវាផ្ទេរប្រាក់    និងគុណភាពប្រាក់
កម្ចី និងការដឹកនាំ ការគ្រប់គ្រងជាក់ស្តែង។​​​     លោកចូលបម្រើការនៅក្រុមហ៊ុន
លី ហួរ លីស៊ីង ភីអិលស៊ី   ក្នុងតួនាទីជានាយកនាយកដ្ឋានលក់  និងទីផ្សារចាប់
ពីខែកញ្ញា ឆ្នាំ២០១៨។

អ្នកស្រី ងួន ណាវី, នាយិកានាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល

លោកស្រី ងួន ណាវី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ  ផ្នែកគ្រប់គ្រងធុរកិច្ចនៅសាកល
វិទ្យាល័យ  អាស៊ីអ៊ឺរ៉ុប  ក្នុងឆ្នាំ២០១២។         លោកស្រី មានបទពិសោធន៍ ៩ឆ្នាំ
ជាបុគ្គលិកផ្នែកធនធានមនុស្សជាន់ខ្ពស់ នៅក្រុមហ៊ុនឯកជនមួយកន្លែង និងបាន
ចូលរួមជាមួយក្រុមហ៊ុន លីហួរ លីស៊ីង ភីអិលស៊ី ជាប្រធានផ្នែកគ្រប់គ្រងធនធាន
មនុស្ស នៅខែ សីហា ឆ្នាំ ២០១៧ ។