គណៈគ្រប់គ្រង

លោកស្រី Chen Jie, នាយិកាប្រតិបត្តិ
លោកស្រី កើតនៅខេត្ត អានហ៊ួយ ប្រទេសចិន ហើយបានទទួលសញ្ញាប័ត្រ
អនុបណ្ឌិតផ្នែកគ្រប់គ្រងទូទៅពីសាកលវិទ្យាល័យ Charles Stuart University
ប្រទេសអូស្ត្រាលី និងសញ្ញាបត្រផ្នែកធានារ៉ាប់រងពីវិទ្យាស្ថានធានារ៉ាប់រង
ម៉ាឡេស៊ី(AMII)។ លោកស្រីមានបទពិសោធន៍ជាង១៥ ឆ្នាំនៅក្នុងវិស័យ
ធានារ៉ាប់រងទូទៅនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើននៅក្នុងផ្នែកលក់ផ្នែក
ទីផ្សារ និងគ្រប់គ្រងទូទៅ។ លោកស្រីបានចូលបម្រើការងារនៅក្រុមហ៊ុន
លី ហួរ អ៊ិនសួរេនម.ក ក្នុងតួនាទីជានាយិកាប្រតិបត្តិនៅ ខែមីនា ឆ្នាំ ២០១៨។

លោក ង៉ែត ប៊ុនធឿន, នាយកប្រតិបត្តិការ
លោក ង៉ែត ប៊ុនធឿន កើតនៅឆ្នាំ ១៩៧៩ ក្នុងខេត្តតាកែវ ប្រទេសកម្ពុជា។
លោកបានចូលបំរើការងារនៅ លី ហួរ អ៊ិនសួរេន ម.ក ជាបុគ្គលិកត្រួសត្រាយផ្លូវ
ដើម្បីចាប់ផ្តើមក្រុមហ៊ុនចាប់តាំងពីឆ្នាំ២០១៧ក្នុងនាមនាយកប្រតិបត្តិការផងដែរ។
គាត់មានបទពិសោធជាង ១៥ឆ្នាំក្នុងផ្នែកគ្រប់គ្រងទៅលើបណ្តឹងទាមទារសំណង
ផ្នែកចេញប័ណ្ណធានារ៉ាប់រង និងការគ្រប់គ្រងហានិភ័យ។ គាត់មានបទពិសោធន៏
ក្នុងការបង្កើតដំណើរការប្រតិបត្តិការប្រព័ន្ធប្រត្តបត្តិការ ការងារ និតិវិធីបំពេញការ
ងារ ការណែនាំដោយខ្លួនឯង និងគោលការណ៍ចេញបណ្ណធានារ៉ាប់រង។ គាត់បាន
ទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និង
បរិញ្ញាបត្រផ្នែកទស្សនវិជ្ជាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រគ្រប់
គ្រងអាជីវកម្មពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។

លោក ហាន់ សុផាត, ប្រធាននាយកដ្ឋានលក់និងទីផ្សារ
លោក ហាន់ សុផាត កើតនៅឆ្នាំ ១៩៦៤ នៅខេត្តកំពត។ គាត់បានចូលបម្រើ
ការងារនៅ ក្រុមហ៊ុនលី ហួរ អ៊ិនសួរេន ម.ក នៅខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីជួយ
បង្កើតក្រុមហ៊ុនដែលកំពុងចាប់ផ្តើមដំណើរការ។គាត់មានបទពិសោធន៍ជាង១៥
ឆ្នាំ ក្នងការបំពេញការងារជាមន្រ្តីរាជការ និងជាង ១៨ឆ្នាំលក់ផលិតផលធានា
រ៉ាប់រង ព្រមទាំងធ្វើបទបង្ហាញដល់អតិថិជន និងផ្តល់ការបណ្តុះបណ្តាលដល់
បុគ្គលិកថ្មីៗ។ គាត់ធ្លាប់បានទៅសិក្សានៅអតីតសហភាពសូវៀត និងបញ្ចប់ថ្នាក់
បរិញ្ញាបត្រគ្រប់គ្រងអាជីវកម្មនៅវិទ្យាស្ថានជាតិគ្រប់គ្រង។ គាត់អាចនិយាយ
បាន៤ ភាសាផ្សេងគ្នារួមទាំងភាសាកំណើត។

លោក ភឹម រុនស៊ីណារ៉ា, ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
លោក ភឹម រុនស៊ីណារ៉ា កើតនៅឆ្នាំ ១៩៨១ នៅខេត្ដកណ្តាលប្រទេសកម្ពុជា
គាត់បានចូលបម្រើការងារនៅ លី ហួរ អ៊ិនសួរេន ម.ក ជាបុគ្គលិកត្រួសត្រាយផ្លូវ
ដើម្បីចាប់ផ្តើមក្រុមហ៊ុនចាប់តាំងពីឆ្នាំ ២០១៧ ក្នុងនាមជាប្រធាននាយកដ្ឋានព័ត៌
មានវិទ្យា។ គាត់មានបទពិសោធន៍ជាង ១០ឆ្នាំនៅក្នុងផ្នែកវិភាគទិន្នន័យ និង
ដំណោះស្រាយគ្រប់គ្រងប្រព័ន្ធ ERP ។ គាត់មានបទពិសោធន៍ក្នុងការតម្លើង
ប្រព័ន្ធគ្រប់គ្រង រកដំណោះស្រាយអាជីវកម្មដោយរៀបចំប្រព័ន្ធការងារ និងការ
ដាក់ឲ្យអនុវត្តផ្ទាល់ ការរៀបចំប្រព័ន្ធការងារនិងការអនុវត្តផ្ទាល់។ គាត់បានបញ្ចប់
បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យន័រតុនភ្នំពេញ និងបរិញ្ញាបត្រ
គណនេយ្យ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។