ឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិ

​ឧកញ៉ា លី ហួរ កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៥៤ នៅក្នុងខេត្តកំពង់ចាម ។    ឧកញ៉ា ជាធុរជនខែ្មរមួយរូបដែលមានគុណវុឌ្ឍិ មានភាពជាសហ
គ្រិន និងជាអ្នកដឹកនាំល្អព្រមទាំងការបេ្តជ្ញាចិត្តខ្ពស់ ដោយឧកញ៉ាបានបង្កើតនិងពង្រីកអាជីវកម្មក្នុងពហុវិស័យដោយជោគជ័យអស់រយៈពេលជាង
៣០ឆ្នាំនៅក្នុងប្រទេសកម្ពុជា រួមមាន វិស័យហិរញ្ញវត្ថុ វិស័យអលចនទ្រព្យ វិស័យកសិ-ឧស្សាហកម្ម និង វិស័យធនារ៉ាប់រងជាដើម។
បន្ថែមលើការគ្រប់គ្រងក្រុមហ៊ុន លី ហួរ គ្រុប ឧកញ៉ាកំពុងកាន់តួនាទីសំខាន់ៗក្នុងស្ថាប័នផ្សេងទៀតមានដូចជា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា
ប្រធានសមាគមន៏អ្នកអភិវឌ្ឍលំនៅឋានកម្ពុជាជាដើម។               ទន្ទឹមនឹងនេះឧកញ៉ាក៏បានចូលរួមក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍វិស័យឯកជន
ការអភិវឌ្ឍនសង្គមនិងសេដ្ឋកិច្ចជាតិ។         ដោយការចូលរួមដ៏មានតម្លៃ និងការសម្រេចលទ្ធផលជាច្រើន ឧកញ៉ាបានទទួលគ្រឿងឥស្សរិយយស
និងពានរង្វាន់ជាច្រើនដូចខាងក្រោម៖​

១.មេដាយជាតូបការ
២. មេដាយមហាសេរីវឌ្ឍន៍
២. មេដាយមហាសេនា
៣. មេដាយធិបឌិន្ទ
៤. មេដាយសេនា
៥. មេដាយមាសស្ថាបនាជាតិ
៦. ពានរង្វាន់ទទួលស្គាល់គុណភាពកម្រិតអន្តរជាតិ (International Star for Quality Award) ពីប្រទេសស្វីស
៧. ពានរង្វាន់ទទួលស្គាល់សហគ្រាសល្អបំផុត (Best Enterprise Award) ពីចក្រភពអង់គ្លេស

ឧកញ៉ា ស៊ាង លីម អនុប្រធាននាយកប្រតិបត្តិ

ឧកញ៉ាកើតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៥៧ ក្នុងខេត្តកំពង់ចាមជាកន្លែងដែលឧកញ៉ាបានចាប់ផ្តើមអាកអាជីវកម្មដំបូង នៅដើមទសវត្សរ៍ឆ្នាំ១៩៨០
រយៈពេលបួនឆ្នាំបន្ទាប់ពីឧកញ៉ា បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកឧកញ៉ា លី ហួរ ឆ្នាំ១៩៧៦ ក្នុងរបបប៉ុល ពត។   ឧកញ៉ា ស៊ាង លីម និង
ឧកញ៉ាលី ហួរ បានប្តូរលំនៅឋានពីខេត្តកំពង់ចាមមករស់នៅរាជធានីភ្នំពេញ ដោយប្រកបមុខរបរលក់សំលៀកបំពាក់ និងក្រណាត់ដែលចូលមក
ពីប្រទេសវៀតណាម។ ក្រោយមក អ្នកទាំងពីរ បានប្តូរជំនួញពីលក់ក្រណាត់មកចាប់ផ្តើមអាជីវកម្មប្តូរប្រាក់និងលក់មាសក្នុងឆ្នាំ១៩៨៦។ ឧកញ៉ា
ស៊ាង លីម មានបទពិសោធន៍ទូលំទូលាយ ក្នុងការគ្រប់គ្រងអាជីវកម្មជាង៣០ឆ្នាំ ដែលមានតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុន  លី ហួរ អ៊ិចឆេង។
ឧកញ៉ាបានដឹកនាំក្រុមការងារឆ្នើម             ក្នុងការបំពេញបេសកកម្មបម្រើសេវាកម្មប្តូរប្រាក់ជូនអតិថិជនប្រកបដោយវិជ្ជាជីវៈតាមរយៈបណ្តាញ
ការិយាល័យប្រតិបត្តិការចំនួន ១៤ សាខានិងបានកសាងកេរ្តិ៍ឈ្មោះល្អសម្រាប់ក្រុមហ៊ុននៅក្នុងទីផ្សារកម្ពុជា។

ឧកញ៉ា លី សុភ័ក្ត អនុប្រធាននាយកប្រតិបត្តិ

ឧកញ៉ា លី សុភ័ក្ត កើតនៅឆ្នាំ១៩៧៨ ក្នុងខេត្តកំពង់ចាម និងត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១១ ។
ឧកញ៉ា ជាធុរជនខ្មែរមានភាពស្វាហាប់ និងប្រជាប្រិយមួយរូប ព្រមទាំងមានបទពិសោធន៍ជាង១០ឆ្នាំក្នុងការគ្រប់គ្រងអាជីវកម្មនៅក្នុងប្រទេស
កម្ពុជា។ ឧកញ៉ា បានចូលរួមពង្រីកអាជីវកម្ម និងវិនិយោគក្នុងវិស័យជាច្រើនរួមមានវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុជាដើម ។
ឧកញ៉ា មានមុខតំណែង និងតួនាទីសំខាន់ៗផ្សេងទៀតដូចជា សមាជិកក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ និងជាប្រធានក្រុម
ប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ លីស៊ីង។ ឧកញ៉ាបានខិតខំចូលរួមជម្រុញ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជនប្រកបដោយនិរន្តភាពតាម
រយៈការវិនិយោគក្នុងប្រទេស។

ឧកញ៉ា លី សុភាព អនុប្រធាននាយកប្រតិបត្តិ

ឧកញ៉ា លី សុភាព កើតនៅខែមករា ឆ្នាំ១៩៨៣   និងត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិនៅថ្ងៃទី២០ ខែកក្កដា   ឆ្នាំ២០១១។
ឧកញ៉ា បានបញ្ចប់ការសិក្សាកម្រិតបរិញាបត្រជំនាញផ្នែកគណនេយ្យ នៅប្រទេសសិង្ហបុរីក្នុងឆ្នាំ១៩៩៩។ ឧកញ៉ាក៏បានទទួលសញ្ញាបត្រ
បរិញ្ញាបត្រផ្នែករចនាប្រព័ន្ធ ពហុផ្សព្វផ្សាយពីសាកលវិទ្យាល័យ   Huddersfield University of Manchester     ចក្រភពអង់គ្លេសក្នុងឆ្នាំ
២០០៤។ ឆ្នាំ២០១៦ ឧកញ៉ាត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ និងជានាយកប្រតិបត្តិក្រុមហ៊ុនរតនៈ
អលង្ការតាំងពីឆ្នាំ២០០៧។ លើសពីនេះ ឧកញ៉ាមានក្រុមហ៊ុនអាជីវកម្មមួយចំនួនទៀត រួមមានក្រុមហ៊ុន 3rd Generation   ក្រុមហ៊ុនចែក
ចាយចំណីអាហារឈ្មោះ IKVM Distribution និងក្រុមហ៊ុនផ្តល់សេវាកម្មធនធានមនុស្សឈ្មោះ IG Consultant បង្កើតនៅឆ្នាំ២០០៩។

ឧកញ៉ា លី សុភារី អនុប្រធាននាយកប្រតិបត្តិ

ឧកញ៉ា លី សុភារី ត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិនៅឆ្នាំ២០១១។ ឧកញ៉ាបានបញ្ចប់ការសិក្សានៅមជ្ឈមណ្ឌលអប់រំផ្នែក
ទេសចរណ៍ និងសណ្ឋាគារ ប្រទេសសឹង្ហបុរី ជាកន្លែងដែលឧកញ៉ាបានទទួលសញ្ញាបត្រជំនាញផ្នែកគ្រប់គ្រងសណ្ឋាគារក្នុងឆ្នាំ ២០១០។
ឧកញ៉ាជាធុរជនវ័យក្មេង និងស្វាហាប់ម្នាក់ ដោយបានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនតាំងពីអាយុ២៤ឆ្នាំ និងមានក្រុមហ៊ុនអាជីវកម្មមួយចំនួន
នៅក្នុងប្រទេសកម្ពុជា។ អាជីវកម្មដែលឧកញ៉ាបានវិនិយោគក្រៅពីក្រុមហ៊ុន លី ហួរ គ្រុប រួមមាន អាជីវកម្មលក់គ្រឿងស្រវឹង និងភេសជ្ជៈ
សេវាក្លឹបកំសាន្ត សាឡន ស្ប៉ា និងសេវាផ្នែកសម្ភស្សជាដើម។

លោក ពូ ឈាងហុង, នាយកប្រតិបត្តិ

លោក ពូ ឈាងហុង ចូលបម្រើការងារនៅ លី ហួរ គ្រុប នៅក្នុងខែមករាឆ្នាំ ២០១៧ ក្នុងនាមជានាយកប្រតិបត្តិ។ លោក ឈាង ហុង បានបញ្ចប់
ថ្នាក់បរិញ្ញាបត្រផ្នែកធនាគារពីសាលា Center for Banking នៅឆ្នាំ២០០៤   បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មនៃវិទ្យាស្ថានជាតិពាណិជ្ជកសាស្រ្ត
នៅឆ្នាំ២០០៦ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុនិងធនាគារនៃសាកលវិទ្យាល័យវេស្ទើននៅឆ្នាំ ២០០៩ ។         អស់រយៈពេលជាង២០ឆ្នាំ
មកហើយ លោក ឈាងហុង ទទួលបានបទពិសោធន៍ជាច្រើនពីវិស័យឯកជន និងសាធារណៈ។ គាត់មានជំនាញក្នុងវិស័យនាំចូល  និងនាំចេញ,
ធនាគារពាណិជ្ជ, មីក្រូហិរញ្ញវត្ថុដែលភាគច្រើនចូលរួមក្នុងការត្រួតពិនិត្យធនាគារសម្រាប់គ្រឹះស្ថានធនាគារ  និងហិរញ្ញវត្ថុក៏ដូចជាច្បាប់  និងវិវាទ
សម្រាប់វិស័យធនាគារ។ លោក ឈាងហុង មានជំនាញច្បាស់លាស់ខាងការគ្រប់គ្រងភាពជាអ្នកដឹកនាំ និងពិធីការ។

លោកស្រី សុខ សោភ័ណ, ជំនួយការផ្ទាល់របស់ប្រធាននាយកប្រតិបត្តិ

លោកស្រី សុខ សោភ័ណ កើតនៅថ្ងៃទី៤ ខែកក្តដា ឆ្នាំ១៩៦៧ ជាជំនួយការផ្ទាល់របស់ប្រធាននាយកប្រតិបត្តិ។ លោកស្រី សុខ សោភ័ណ បាន
ទទួលបរិញ្ញាបត្រគណនេយ្យពីមហាវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ១៩៩១ គាត់មានបទពិសោធន៍ជាង២០ឆ្នាំ លើការងារគ្រប់គ្រងនៅក្នុងវិស័យ
ធនាគារ ដូចជា ធនាគារពាណិជ្ជកម្មក្រៅប្រទេស, ធនាគារ កម្ពុជាពាណិជ្ជ, ធនាគារ ក្រេឌីត, អាហ្រ្គីកូល អាំងដូ ស៊ុយអេស៍, ធនាគារ មេប៊ែង និង
ធនាគារ អេ អិន ស្សិត រូយ៉ាល់ ជាដើម។   នាពេលនោះដែរគាត់ធ្លាប់បានទទួលរង្វាន់លេខ១ផែ្នកសេវាកម្មបំរើអតិថិជននៅធនាគារ អេ អិន ស្សិត
រូយ៉ាល់ ក្នុងឆ្នាំ២០០៧។ ទន្ទឹមនឹងនោះដែរគាត់ធ្លាប់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលលើផ្នែកគ្រប់គ្រងជាច្រើនទៀត។ គាត់បានចូលបំរើការងារនៅ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ       ចាប់តាំងពីខែមករា ឆ្នាំ២០១២     ក្នុងមុខតំណែងជានាយិកាប្រតិបត្តិការ ដែលគ្រប់គ្រងផ្នែកធនធានមនុស្ស
និងរដ្ឋបាលទីផ្សារ និងរៀបចំនីតិវិធី យុទ្ធសាស្រ្ត ដែលទាក់ទងនឹងប្រតិបត្តិការទូទៅនៃគ្រឹះស្ថានទាំងមូល។

លោក វង ផានិត, នាយករងប្រតិបត្តិ

លោក វង ផានិត កើតនៅឆ្នាំ១៩៨៥ នៅខេត្តតាកែវប្រទេសកម្ពុជា  លោកបានចូលបម្រើការងារនៅក្រុមហ៊ុន​ លី​  ហួរ  គ្រុប     នៅចុងឆ្នាំ២០១៦
ជានាយករងប្រតិបត្តិ។​ លោកមានបទពិសោធន៍ការងារជាង១០ឆ្នាំក្នុងការប្រឹក្សាយោបល់ផ្នែកច្បាប់  អភិវឌ្ឍន៍អាជីវកម្ម  បង្កើតគោលនយោបាយ
ក្រុមហ៊ុន និងចូលរួមរៀបចំពង្រឹងអភិបាលកិច្ចក្រុមហ៊ុន។     លោកបានបញ្ចប់ការសិក្សាដោយទទួលបានបរិញ្ញាបត្រជាន់ខ្ពស់  ជំនាញនីតិឯកជន
ពីសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ លើសពីនេះ​ លោកមានបរិញ្ញាបត្រពីរផ្សេងទៀត គឺបរិញ្ញាបត្រអប់រំ ដែលលោកបាន
ទទួល ពីសកលវិទ្យាល័យធនធានមនុស្ស និងបរិញ្ញាបត្រនីតិសាស្រ្ត ពីសកលវិទ្យាល័យបៀលប្រាយ ក្នុងរាជធានីភ្នំពេញ។

លោកស្រី ទូច សុភ័ក្រ , នាយិការងប្រតិបត្តិ

នៅអាយុជាង ២០ឆ្នាំ លោកស្រី សុភ័ក្រ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៩ និងវិទ្យាស្ថានភាសាបរទេស
ឆ្នាំ២០១០។ លោកស្រី បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រង ក្នុងឆ្នាំ២០១២ នៅសាកលវិទ្យាល័យ Charles Sturt របស់
ប្រទេសអូស្រ្តាលី។ លោកស្រីបានចាប់ផ្តើមចូលបម្រើការងារជាមួយSOMA GROUP ដែលមានតួនាទីជាអ្នកគ្រប់គ្រងស្តុកទំនិញនៅឆ្នាំ២០០៩។
លោកស្រី បានចូលបម្រើការងានៅ លី ហួរ គ្រុប ជាលេខាធិការផ្ទាល់របស់ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ គ្រុប ក្នុងឆ្នាំ២០១២  បន្ទាប់មក
ជានាយិការងប្រតិបត្តិ នៅឆ្នាំ២០១៧។                 លោកស្រី សុភ័ក្រ មានបទពិសោធន៍ជាច្រើនឆ្នាំលើកិច្ចការលេខាធិការ និងរដ្ឋបាលក្រុមហ៊ុន។
លោកស្រី មានមហិច្ឆតានិងមានការលះបង់ខ្ពស់ចំពោះការងារ ហើយក្រុមហ៊ុន លី ហួរ គ្រុប ជាកន្លែងដែលលោកស្រីសម្រេចអាជីពការងារ។

លោក សៀ ណារ៉ា , លេខាផ្ទាល់ប្រធាននាយកប្រតិបត្តិ

លោក ណារ៉ា កើតនៅឆ្នាំ១៩៨៨  នៅរាធានីភ្នំពេញ  ប្រទេសកម្ពុជា។    ដោយមានបទពិសោធន៍ជាជំនួយការផលិតកម្មអស់រយះពេលជាង ៥ឆ្នាំ លោកបានចូលបម្រើការងារជាលេខាផ្ទាល់ប្រធាននាយកប្រតិបត្តិ​ នៅក្រុមហ៊ុន លី ហួរ គ្រុប នៅខែកញ្ញា ឆ្នាំ២០១៦។​       លោកបានបញ្ចប់ថ្នាក់
បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែក ច្បាប់ពាណិជ្ជកម្មអន្តរជាតិ នៅសាកលវិទ្យាល័យ ភូមិន្ទនិតិសាស្ត្រ​ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។    ​​ លោកក៏បានបញ្ចប់ការ
សិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែកទេសចរណ៏នៅដេប៉ាតឺម៉ង់ភាសាបារាំង នៃវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។