គណៈគ្រប់គ្រង
លោក លី រតនៈ, នាយករងប្រតិបត្តិ
លោក លី រតនៈ បានចូលរួមបំរើការងារនៅ ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ
ខូអិលធីឌី ក្នុងខែមិថុនា ឆ្នាំ២០១៤ ក្នុងតួនាទីជាប្រធានផ្នែកដាំដុះ និងត្រូវបាន
តែងតាំងជានាយករងប្រតិបត្តិ នៅខែមិថុនា ឆ្នាំ២០១៨ ដោយឧកញ៉ា
លី សុភ័ក្ត អនុប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន លី ហួរ គ្រុប។ លោកក៏ធ្លាប់បាន
ធ្វើការជាមួយ ក្រុមហ៊ុន ចំការកៅស៊ូ ចំការអណ្តូង ជាប្រធានផ្នែកអាជីវកម្មជៀរជ័រ
កៅស៊ូពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០០៧។ នៅឆ្នាំ២០០៨ ដល់ឆ្នាំ២០១០ ជាអ្នកគ្រប់
គ្រងការដាំដុះនៅក្រុមហ៊ុន សល់ សុភា ពាណិជ្ជ ខេត្តស្ទឹងត្រែង។ នៅឆ្នាំ២០១០
ដល់ឆ្នាំ២០១១ជាប្រធានបច្ចេកទេសនៅ ក្រុមហ៊ុន ភូ មាឌី ជាអ្នកគ្រប់គ្រងទូទៅ
នៅក្រុមហ៊ុន ភូ មាឌីខេត្តស្ទឹងត្រែង។ នៅឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ ជាអ្នកគ្រប់
គ្រងទូទៅនៅក្រុមហ៊ុន អាន ម៉ាឌី គ្រុប ខេត្តព្រះវិហារ។
លោក រី ប៉េងស្រ៊ីន, នាយករងប្រតិបត្តិ
លោក រី ប៉េងស្រុីន បានចូលរួមជាមួយក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ ខូអិលធីឌី
ក្នុងខែមិថុនា ឆ្នាំ២០១៤ ជាប្រធានផ្នែកដាំដុះ និងត្រូវបានតែងតាំងជានាយករង
ប្រតិបត្តិ (DCEO) នៅខែសីហា ឆ្នាំ២០១៦ ដោយលោកឧកញ៉ា លី សុភ័ក្ត អនុ
ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន លី ហួរគ្រុប។ បន្ថែមលើនេះ លោក រី ប៉េងស្រុីុន
មានបទពិសោធន៏អស់រយៈពេលជាង ១១ឆ្នាំ នៅក្នុងចំការកៅស៊ូ។ លោកក៏ធ្លាប់
បានធ្វើការជាមួយក្រុមហ៊ុន ចំការកៅស៊ូ ជុប ជាប្រធានផ្នែកដាំដុះដំណាំកៅស៊ូ
និងជាប្រធានផ្នែកអាជីវកម្មជៀជ័រកៅស៊ូ ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១០។
នៅក្រុមហ៊ុន ហាយ យ៉ុង ជានាយកគ្រប់គ្រងចំការពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤។
បច្ចុប្បន្ននេះ លោក រី ប៉េងស្រ៊ីន បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ វិទ្យាសាស្រ្តកសិកម្ម
នៅសាលាជាតិកសិកម្មកំពង់ចាម។