អំពី​ក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០១២ ក្រោម
អាជ្ញាប័ណ្ណលេខ Co. ២៤៦KH/២០១២  ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២      ចេញដោយក្រសួងពាណិជ្ជកម្ម ដែលមានដើមទុនសរុប
ចំនួន ១៦លាន ដុល្លារអាមេរិក។         គ្រឹះស្ថានបានទទួលអាជ្ញាប័ណ្ណ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១២    ពីធនាគារជាតិនៃកម្ពុជា។
សកម្មភាពចម្បងរបស់គ្រឹះស្ថាន  គឺផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប       និងសហគ្រាសខ្នាតតូច
និងមធ្យមតាមរយៈការិយាល័យកណ្តាល និងការិយាល័យសាខានៅទូទាំងប្រទេសកម្ពុជា។        ការិយាល័យកណ្តាលរបស់គ្រឹះស្ថាន
មានទីតាំងស្ថិតនៅផ្ទះលេខ ៨៥-៨៨ ផ្លូវគីមអ៊ីលស៊ុង សង្កាត់បឹងកក់២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។       គ្រឹះស្ថានមានបណ្តាញ
ប្រតិបត្តិការនៅតាមសាខាចំនួន២៨  នៅក្នុងខេត្តចំនួន១៧   ដោយមានការគាំទ្រពីប្រព័ន្ធធនាគារស្នូល  Optimal 9  ដែលដំណើរការ
លើប្រព័ន្ធ Oracle Database និងប្រព័ន្ធ Sun System ។    ប្រព័ន្ធសាខាទាំងអស់ទូទាំងប្រទេសត្រូវបានតភ្ជាប់ទៅកាន់ការិយាល័យ
កណ្តាល។

លក្ខខណ្ឌដើម្បីទទួលបានឥណទាន

-ជានីតិជនសកម្មដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៦៥ឆ្នាំ
-ជាប្រជាពលរដ្ឋដែលមានទីលំនៅអចិន្រៃ្តយ៍ក្នុងតំបន់ប្រតិបត្តិការ
-មានលិខិតសំគាល់កម្មសិទ្ធិអចលនទ្រព្យដែលទទួលស្គាល់ដោយអាជ្ញាធរដែនដី
-មានឯកសារបញ្ជាក់ អត្តសញ្ញាណដូចជា សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ប័ណ្ណសំគាល់ខ្លួនផេ្សងៗទៀត
-មានគោលបំណងប្រើប្រាស់ ទុនច្បាស់លាស់ និងមានមុខរបរស្របច្បាប់។

សេវាកម្ម

លី ហួរ ភីអិលស៊ី យកចិត្តទុកដាក់លើសេវាកម្មអតិថិជន
រក្សានូវទំនាក់ទំនងយ៉ាងជិតស្និទ្ធ  ពោរពេញដោយស្នាម
ញញឹមរួសរាយរាក់ទាក់  រក្សាការសម្ងាត់   ប្រកបដោយ
ក្រមសីលធម៌     និងវិជ្ជាជីវៈ ដើម្បីធានាបាននូវសេវាល្អ
ឥតខ្ចោះ។

ផលិតផល

លី  ហួរ  ភីអិលស៊ី  បានផ្តល់នូវសេវាកម្មប្រាក់កម្ចីដែល
អាចបត់បែន ទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជន
ទំហំសាច់ប្រាក់ ពេលវេលាក្នុងការសងត្រឡប់មានរយៈ
ពេលវែង និងរបៀបនៃការសងច្រើនបែប។
លោកអ្នក ក៏អាចជ្រើសរើសយករូបិយបណ្ណ័បានដូចជា៖
ប្រាក់រៀល ប្រាក់ដុល្លារ និងប្រាក់បាត។

គោលបំណងឥណទាន

-ពាណិជ្ជកម្ម សេវាកម្ម ផលិតកម្ម និងកសិកម្ម
-បង់ថ្លៃសិក្សា និងរៀបអាពាហ៍ពិពាហ៍
-ទិញសំភារៈប្រើប្រាស់ក្នុងផ្ទះ
-ទិញដី សម្រាប់សង់លំនៅឋាន
-កែលម្អ ជួសជុល ឬសាងសង់ផ្ទះ
-ទិញមធ្យោបាយធ្វើដំណើរ ផ្សេងៗ

អត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបាន

-ផ្តល់សេវាកម្មឆាប់រហ័ស ឆ្លើយតបនឹងតម្រូវ
ការរបស់លោកអ្នក
-ផ្តល់ប្រាក់កម្ចីដែលមានរយៈពេលវែង
-អាចសងប្រាក់បានមុនកាលកំណត់ដោយមិន
មានការផាកពិន័យ
-មិនមានកំរៃជើងសារក្នុងការដាក់ពាក្យសុំខ្ចីឡើយ
-អត្រាការប្រាក់មានលក្ខណៈប្រកួតប្រជែង
-បុគ្គលិកមានភាពរួសរាយរាក់ទាក់ប្រកបដោយ
ក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់

Leave Comment

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>

clear formSubmit