គណៈគ្រប់គ្រង

លោក អ៊ុត សឿង, នាយកប្រតិបត្តិ

លោក  អ៊ុត  សឿង       អាយុ ៣៥ឆ្នាំ        មានទីកន្លែងកំណើតនៅខេត្តកំពង់ធំ
លោកបានទទួលសញ្ញាបត្រអនុបណ្ឌិត     ជំនាញគណនេយ្យ      និងហិរញ្ញវត្ថុពី
មហាវិទ្យាល័យ​​  CFVG    របស់សាធារណៈរដ្ឋបារាំង      នៅប្រទេសវៀតណាម
ក្នុងឆ្នាំ២០០២    បច្ចុប្បន្ន លោកកំពុងបន្តការសិក្សាទៅលើជំនាញវិភាគហិរញ្ញវត្ថុ
(CFA)។ លោកមានបទ​ពិសោធន៍គ្រប់គ្រងការងារជាង១០ឆ្នាំ  ក្នុងវិស័យធនាគារ
និងមីក្រូហិរញ្ញវត្ថុ     ដោយលោកធ្លាប់ធ្វើជាគណៈគ្រប់គ្រងជាន់ខ្ពស់នៅគ្រឹំះស្ថាន
មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ,  ប្រាសាក់​      និងធនាគារ  អេ  អ៊ិន  ហ្សេត  រ៉ូយ៉ាល់​
(កម្ពុជា) ជាដើម។           នៅក្នុងអាជីពការងាររបស់លោកធ្លាប់បានធ្វើកិច្ចការសំ
ខាន់ៗជាច្រើនដែលពាក់ព័ន្ធដូចជា ភតិសន្យាឥណទាន ការផ្តល់ហិរញ្ញប្បទានទៅ
អោយក្រុមហ៊ុនពាណិជ្ជកម្ម និងសាជីវកម្មធំៗដែលមានទំនាក់ទំនងអន្តរទុរកិច្ចក្នុង
និងក្រៅប្រទេស        ការគ្រប់គ្រងផលប័ត្រឥណទាន      ការគ្រប់គ្រងហានិភ័យ
ឥណទាន    ការគ្រប់គ្រងហិរញ្ញវត្ថុ    ព្រមទាំងព័ត៌មានវិទ្យា   និងប្រព័ន្ធគ្រប់គ្រង
ព័ត៌មាន(MIS)។        ក្នុងរយៈពេលបំពេញការងារជាមួយធនាគារ អេ អ៊ិន ហ្សេត
រ៉ូយ៉ាល់ (កម្ពុជា)         លោកធ្លាប់បានទទួលពានរង្វាន់លេខ១ផ្នែកលក់សាជីវកម្ម
(Corporate Sale)  ឆ្នាំ២០០៩   ក្នុងអំឡុងពេលដែលសេដ្ឋកិច្ចរបស់ពិភពលោក
និងក៏ដូចជាប្រទេសកម្ពុជា កំពុងជួបវិបត្តិផ្នែកហិរញ្ញវត្ថុ។       បន្ទាប់មកនៅចុងឆ្នាំ
២០១០   លោកបានទទួលសិទ្ធិអនុម័តឥណទានរហូតដល់២លានដុល្លារអាមេរិក
ក្នុងមុខតំណែងជានាយកគ្រប់គ្រងហានិភ័យឥណទាន។     នាពេលកន្លងមកនេះ
លោកធ្លាប់បានដឹកនាំគម្រោងប្រព័ន្ធអេធីអឹម      (ATM)         និងធនាគារចល័ត
(Mobile Banking)         ដ៏ទំនើបបំផុត នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ហត្ថាកសិករ
ប្រកបដោយភាពជោគជ័យ។    ជាងនេះទៅទៀតក្នុងរយៈពេល១២ខែចុងក្រោយ
នេះ លោកបានដឹកនាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  លី  ហួរ    ឲ្យកា្លយទៅជាគ្រឹះស្ថាន
ដ៏រឹងមាំទី៩ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗក្នុង ព្រះរាជាណាចក្រកម្ពុជា។

លោក ម៉ៅ ប៉ូឡូ, នាយករងប្រតិបត្តិ​ និងនាយកប្រតិបត្តិហានិភ័យ

លោក ម៉ៅ ប៉ូឡូ  កើតនៅឆ្នាំ១៩៧៧   និងបានចូលបំរើការងារក្នុងគ្រឹះស្ថានមីក្រូ
ហិរញ្ញវត្ថុ  លី  ហួរ  ភីអិលស៊ី    នៅដើមឆ្នាំ២០១២ ដែលមានមុខតំណែងជាអគ្គ
នាយករង  និងអគ្គនាយកដ្ឋានហានិភ័យ។      ជានិស្សិតដែលទទួលបានអាហា
រូបករណ៍ពីក្រសួងអប់រំ សិក្សានៅសកលវិទ្យាល័យជាតិគ្រប់គ្រង(អតីតមហាវិទ្យា
ល័យពាណិជ្ជសាស្រ្ត)   និងទទួលបានបរិញ្ញាប័ត្រពាណិជ្ជកម្មជំនាញគណនេយ្យ
និងហិរញ្ញវត្ថុ នៅឆ្នាំ១៩៩៩។ បន្ទាប់មកនៅឆ្នាំ២០០៤ គាត់បានបញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់   ដែលមានជំនាញ  គ្រប់គ្រងទូទៅ  ពីសកលវិទ្យាល័យ
ប្រេសស្តុន សហរដ្ឋអាមេរិក។        គាត់បានចាប់ផ្តើមអាជីពការងារដំបូងជាមួយ
អង្គការអាហារសំរាប់ជនស្រេកឃ្លាន អន្តរជាតិ     ជាជំនួយការហិរញ្ញវត្ថុ   នៅឆ្នាំ
១៩៩៩ និងបន្ទាប់មកនៅឆ្នាំ២០០០ គាត់ត្រូវបានតំឡើងឋានៈជា គណនេយ្យករ
ប្រចាំប្រទេស។ ក្រោយមកទៀតនៅឆ្នាំ២០០៥ គាត់បានផ្លាស់ប្តូរទីកន្លែងការងារ
ទៅកាន់វិទ្យាស្ថានបណ្តុះបណ្តាល    និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)
ដែលមានតួនាទីជាគណនេយ្យករជាន់ខ្ពស់ រហូតដល់ឆ្នាំ ២០០៨។   ចុងក្រោយ
រហូតដល់ឆ្នាំ២០១២ គាត់បានប្តូរអាជីពការងារទៅកាន់ធនាគារ ANZ មានតួនាទី
ជាប្រធានគ្រប់គ្រងហានិភ័យឥណទាន      ដែលគាត់ត្រូវបានគេផ្តល់សិទ្ធិក្នុងការ
អនុម័តឥណទានដែលមានទំហំរហូតដល់ទៅ ២លានដុល្លារ      មុនពេលតំឡើង
ឋានៈជានាយកឥណទានបុគ្គលគ្រប់គ្រងផលប័ត្រឥណទានបុគ្គលទូទាំងប្រទេស
កម្ពុជា ទាំងមូល    រួមបញ្ចូលទាំងឥណទានខ្នាតតូច-មធ្យម  (SME Loan)  និង
ឥណទានគេហដ្ឋាន (Home Loan)។

លោក យន់ ផាន, នាយករងប្រតិបត្តិ និងនាយកប្រតិបត្តិប្រតិបត្តិការ

ទាក់ទងនឹងវិស័យធនាគារ  លោកបានផ្លាស់ប្តូរអាជីពការងាររបស់លោកជាច្រើន
ដូចជា ប្រធានសាខា   និងប្រធានផ្នែកសេវាអតិថិជនសម្រាប់ស្ថាប័នធនាគារនៅ
ធនាគារ ANZ Royal  ប្រធានសាខាធំប្រចាំធនាគារ ស៊ីអាយអឹមប៊ី អ្នកគ្រប់គ្រង
ជាន់ខ្ពស់   ផ្នែកប្រតិបត្តិការ      និងនាយកសាខាប្រតិបត្តិការ នៅធនាគារ ANZ
Royal។​ សំរាប់ការសិក្សា លោកទទួលបានបរិញ្ញាបត្រផ្នែកគណិតវិទ្យាពីសាកល
វិទ្យាល័យភូមិន្ទភ្នំពេញ    និងវិញ្ញាបនបត្រនៃកម្មវិធីបណ្ដុះបណ្ដាលអាជីវកម្មខ្នាត
តូចពី សាកលវិទ្យាល័យ  Gorge  Town។           ​​​​ គាត់ទទួលបានវិញ្ញាបនប័ត្រ
គ្រូវិទ្យាល័យជាន់ខ្ពស់   មកពីមហាវិទ្យាល័យគរុកោសល្យ             វិញ្ញាបនប័ត្រ
ភាសារអង់គ្លេសទូទៅ និងកំរិតខ្ពស់ពី ACE, បរិញ្ញប័ត្រអប់រំភាសាអង់គ្លេសពីIFL
និងអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម។      បច្ចុប្បន្នលោកកំពុងបន្តការសិក្សាថ្នាក់
បណ្ឌិតគ្រប់ក្រងទូរទៅនៅសាកលវិទ្យាល័យ។

លោក លន់ លាងអេង, នាយកប្រតិបត្តិហិរញ្ញវត្ថុ

លោក លន់ លាងអេង កើតនៅក្នុងឆ្នាំ១៩៧៩ លោកទទួលបានសញ្ញាបត្របរិញ្ញា
បត្រជាន់ខ្ពស់  ​ផ្នែកហិរញ្ញវត្ថុ   ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង  ក្នុងឆ្នាំ២០០៨
និងទទួលបានបរិញ្ញាបត្រ​   ផ្នែកគណនេយ្យ   ពីវិទ្យាស្ថានជាតិគ្រប់គ្រង   ក្នុងឆ្នាំ
២០០២។ គាត់ត្រូវបានជ្រើសរើសធ្វើជានាយកប្រតិបត្តិហិរញ្ញវត្ថុ នៅក្នុងខែមករា
ឆ្នាំ២០១៨។  លោក លន់ លាងអេង មានបទពិសោធន៍រយៈពេល១០ឆ្នាំ ក្នុងការ
គ្រប់គ្រងរតនាគារ,  គ្រប់គ្រងថវិកា    និងព្យាករណ៍ហិរញ្ញវត្ថុ   នៅគ្រឹះស្ថានមីក្រូ
ហិរញ្ញវត្ថុ អម្រឹត។    ក្នុងអំឡុងពេលធ្វើការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត
លោកបានបង្កើតនូវមុខងារសំរាប់គ្រប់គ្រងរតនាគារ  បង្កើតជាគំរូសំរាប់គ្រប់គ្រង
ទ្រព្យសកម្ម និងបំណុល  គ្រប់គ្រងថវិកានិងដំណើរការនៃការព្យាករណ៍ហិរញ្ញវត្ថុ
ធ្វើជាតំណាងចរចាជាមួយអ្នកផ្តល់ប្រាក់កម្ចីទាំងក្នុងប្រទេស     និងក្រៅប្រទេស
ព្រមទាំងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ សំរាប់ដាក់ជូនក្រុមប្រឹក្សាភិបាល      និង
គណៈគ្រប់គ្រង។ លើសពីនេះទៅទៀត លោកក៏បានចូលជាសមាជិករបស់គណៈ
កម្មការផ្តល់ប្រាក់កម្ចី  ​ ALCO         ដោយលោក​ជាក្រុមការងារបណ្តុះបណ្តាល
បុគ្គលិកជាន់ខ្ពស់  ក្រុមការងារអភិវឌ្ឍន៍ផលិតផល, សេវាកម្មហិរញ្ញវត្ថុ   ក្រុមការ
ងារជំរុញលើកិច្ចព្រមព្រៀងកម្រិតសេវាកម្ម  (SLA)  អនុគណៈកម្មការផ្តល់ប្រឹក្សា
អំពីហានិភ័យហិរញ្ញវត្ថុ​  អនុគណៈកម្មការសហគមន៍អាជីវកម្ម  និងដំណើរការនៃ
ការកែលំអ​ (Kaizen)។      ​ មុនពេលធ្វើការអោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត
លោកក៏មានបទពិសោធន៍ការងាររយៈពេល៨ឆ្នាំ     ផងដែរជាមួយក្រុមហ៊ុនជាតិ​
និងអន្តរជាតិជាច្រើនក្នុងអាជីពការងារគណនេយ្យ និងហិរញ្ញវត្ថុ។

ផាត់ រតនា, នាយកប្រតិបតិ្តសវនកម្មផ្ទៃក្នុង

លោក  ផាត់  រតនា​   បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ   លី  ហួរ
ភីអិលស៊ី  ក្នុងមុខដំណែងជានាយកប្រតិបតិ្តសវនកម្មផ្ទៃក្នុង ចាប់តាំងពីខែមិថុនា
ឆ្នាំ២០១៨។    លោក​ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម    ជំនាញ
គណនេយ្យ  នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង   និងបានទទួលបរិញ្ញាបត្រជាន់
ខ្ពស់  គ្រប់គ្រងពាណិជ្ជកម្ម  ជំនាញហិរញ្ញវត្ ថុ នៅសាកលវិទ្យាល័យ  Charles
Stuart នៃប្រទេសអូស្ត្រាលី។ លោកមានបទពិសោធន៍ជាង២០ឆ្នាំ នៅក្នុងវិស័យ
មីក្រូហិរញ្ញវត្ថុក្នុងមុខតំណែងជាច្រើន ដូចជាសវនករផ្ទៃក្នុង  បន្ទាប់មកលោកត្រូវ
បានតែងតាំងជានាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង  នៅក្នុងខែឧសភា​ ឆ្នាំ១៩៩៩
និងត្រូវបានតែងតាំងជានាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យ   និងប្រតិបតិ្តតាម
នៅខែឧសភា​ ឆ្នាំ២០១០។ លោក បានសម្រេចនូវសមិទ្ធិផលដ៏ល្អជាច្រើនក្នុងការ
បំពេញភារកិច្ច ដូចជាការបង្កើតឲ្យមានជាតួនាទី និងដំណើរការប្រតិបត្តិសវនកម្ម
ផ្ទៃក្នុង និងគ្រប់គ្រងហានិភ័យនៅក្នុងស្ថាប័ន។

Leave Comment

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>

clear formSubmit